Friday, September 11, 2009

Chroy Taok ជ្រោយតាឱក


អ្នកនិយាយតៗ គ្នាខ្លះថា(ជាជ្រោយរបស់តាឱកដែលមកតាំងភូមិនៅកន្លែងនោះមុនគេ)។ បើតាមឈ្មោះមិនសមជាហៅដូច្នេះទេព្រោះខ្មែរយើងតែមនុស្សចាស់មិនហ៊ានហៅអា​ទេខ្លាចបាប។តែក្នុងព្រះរាជាពង្សាវតារខ្មែរមានចែងថា នៅរវាង គ.ស. ១៥៩៩ គឺក្នុង រជ្ជកាល​ព្រះ​បរម​រាជាមានបុរសម្នាក់ឈ្មោះកែវ ជាមនុស្សខ្លាំងពូកែ​មានទីលំនៅៗ ខាងត្បូង​វត្ដ​ខ្ពប​តា​យ៉ង​ក្រុងភ្នំពេញសម័យ​នោះ​គឺ​ ត្រង់​វត្ដ​បទុម​វ​តី​រាជ​វា​រារាម​សព្វថ្ងៃនេះ។ មនុស្ស​នេះ​ចេះ​ថ្នាំ​ពូកែ​
ស័ក្ដិសិទ្ធិ​ណាស់​បើ​ដើរ​មើល​ជម្ងឺ​អ្នកស្រុក​ ច្រើនតែ​ផ្លុំ​ស្ដោះ​ពេល​គាត់​ផ្លុំ​ស្ដោះ​ជម្ងឺ​គេ​ឃើញ​មាន អណ្ដាតភ្លើង​ចេញ​តាម​មាត់​គាត់ ទើប​គេ​សន្មត​ហៅ​គាត់​ថា កែវ​ព្រះ​ភ្លើង។ ឯ​វត្ដ​កែវ​ព្រះ​ភ្លើង​សព្វថ្ងៃ(បាត់បង់)ហើយក៏​ប្រហែលជា​សន្មត់​ឈ្មោះ​តាម​ នេះ​ទេ​ដឹង?
កែវ​ព្រះ​ភ្លើង​បាន​លើកខ្លួន​ជា​ស្ដេចឱ្យ​រាស្ដ្រ​ហៅថា ស្ដេច​កែវ​ព្រះ​ភ្លើង បើ​នឹង​ធ្វើការ​អ្វី​ត្រូវឱ្យ​ទាន់ចិត្ដ​ព្រោះ​គាត់​មាន​ចិ​ត្ដ​ក្ដៅ​ដូច​ ភ្លើង​ហើយ​តាំង​កងទ័ព​លើក​ទៅ​វាយយក​ខេត្ដ​សំរោង​ទង​និង​ខេត្ដ​បាទី បច្ចុប្បន្ន​ស្រុក​បាទី (ខេត្ដ​តាកែវ)។ ព្រះ​បរម​រាជា​ទ្រង់​ជ្រាប​ដូច្នោះ​ហើយ​ទ្រង់​លើកទ័ព​ទៅ​បង្ក្រាប​ កំចាត់ទ័ព(ស្ដេច​កែវ​ព្រះ​ភ្លើង)តែ​ទ័ព​ដែល​ចេញ​ទៅនោះ​ត្រូវ​បរាជ័យ។ ព្រះអង្គ​លើកទ័ព​ត្រឡប់មកវិញ ទ្រង់​បញ្ឈប់​ទ័ព​នៅ​ភូមិ​តា​ឯក​ក្នុង​ខេត្ដស្រី​ស​ឈរ(បច្ចុប្បន្ន​ហៅថា ស្រី​សន្ធរ​ក្នុងខេត្ដ​កំពង់ចាម) ដើម្បី​សម្រាក​ព្រះកាយពល។ នៅ​កន្លែង​នោះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​យក​ក្រយាស្ងោយ និង ដ​ង្វា​យ​ទៅ​ថ្វាយ​ព្រះអង្គ។ ក្នុងចំណោម​រាស្ដ្រ​ទាំងនោះ​មាន​នាម៉ឺន​ម្នាក់​ឈ្មោះ​ពញា​ថី​បាន​នាំ​ ប្រពន្ធ​ខ្លួន​ឈ្មោះ​នាង​ទាវ​ទៅ​ថ្វាយ​ព្រះអង្គ​ដែរ។នាង​ទាវ​មាន​ល្បីឈ្មោះ រូប​សម្បត្ដិ។ ព្រះអង្គ​គ្រាន់តែ​ទ្រង់​យល់​នាង​ទាវ​ភ្លាម​ក៏​ភ្លេច​អស់ ព្រះ​ស្នំ​ក្រមការ។ ព្រះអង្គ​ឱ្យ​នាំ​នាង​ទាវ​ទៅ​ឯ​ព្រះបរមរាជវាំង​មុន​ដោយ​ទ្រង់​នឹកថា (នាង​ទាវ​នេះ​ត្រូវជា​ព្រះ​ញាតិផង) ឯ​ពញា​ថី​ក៏​ទៅតាម​ដែរ។ លុះ​ព្រះ​បរម​រាជា (ចៅពញា​អន) ស្ដេចយាង​ដល់​ព្រះបរមរាជវាំងហើយ ទើប​ស្ដេច​លើក​នាង​ទាវ​ធ្វើជា​ព្រះ​ស្នំ​ឯក។ នាង​ទាវ​នៅតែ​ក្នុង​ព្រះបរមរាជវាំងឯ​ពញា​ថី​នៅតែ​ខាងក្រៅ​វាំងខ្លាចក្រែង​ ភរិយា​របស់ខ្លួន​ផិត។ ពញា ថី​ច្រាស់ច្រាល​រក​មធ្យោបាយ​យក​នាង​ទាវ​ចេញពី​ព្រះបរមរាជវាំង​ទើប​នាំ​រឿង​ ទៅ​ជម្រាប​ស្ដេច​កែវ​ព្រះ​ភ្លើង។ ពញា​ថី​រៀបរាប់​ការណ៍​នេះ​ចំពោះ​មេទ័ពកែវ​ព្រះ​ភ្លើង) សព្វគ្រប់​ទើប​កែវ​ព្រះ​ភ្លើង​ចាត់​មនុស្ស១៥នាក់​ដើម្បី​ស្រួល​ចាត់​ការឱ្យ​ ពញា​ថី​បន្លំ​នាំចូល​ទៅក្នុង​វាំង។ លុះ​ពាក់កណ្ដាល​អា​ធ្រា​ត្រ​មនុ​ស្សទាំង១៥នាក់​ក៏​លបចូល​ទៅក្នុង​ ព្រះបរមរាជវាំង​បាន​ដូច​ប្រាថ្នា​ហើយលូន​តម្រង់​ទៅ​ដំណាក់​ដែល​ពញា​អន​ទ្រង់ ​ផ្ទុំ។ មិន​បង្អង់​យូរឃាតក​បានធ្វើ​គត់​ព្រះ​ចៅពញា​អន​ហើយ​នាំ​នាង​ទាវ​រត់​ចេញទៅ។ មន្ដ្រី​ក្នុង​វាំង​ផ្អើល​ជ្រួលច្របល់ឆោឡោ​វឹកវរ​នាំគ្នា​ដេញ​លាន់ស្មានថា ទ័ពកែវ​ព្រះ​ភ្លើង។ លុះ​អំណើះ​អំពី​ស្ដេចចៅពញា​អន​ទៅរាជ​សម្បត្ដិ​ត្រូវបាន​ទៅ​សម្ដេច ព្រះ​កែវ​ហ្វា ពញា​ញោម។ពេលនេះ​ប្រទេស​កម្ពុ​ជាមាន​ចម្បាំងរាំងជល់​ក្នុងស្រុក​មាន​កើតរ​គា​ ព្យាធិផ្សេងៗកើត​ចោរលួច​ប្លន់​ស្ទើរ​គ្រប់​តំបន់។សម្ដេចព្រះ​ទេវី​ក្ស​ត្រី​ ទ្រង់​ឈ្វេងយល់ ឃើញ​ប្រទេស​កើត​ភាន់ប្រែ​ដូច្នេះ​ទើប​ទ្រង់​ចាត់​ឧកញ៉ា​ចក្រី សោម ជា​រាជទូត ឧកញ៉ា​ភិ​ម​ន្ទ​វង្សា​ទុយ១ឧកញ៉ា​វង្សា​ធូ​បេស​ស្រី១ជា​ឧ​ប​ទូត​និង​ អ្នករាជការ១០នាក់​ទៀត​ឱ្យ​អញ្ជើញ​ព្រះ​សុរិយា​ពណ៌​ពី​ក្រុង​ស្រី​អយុធ្យាឱ្យ ​យាង​ត្រឡប់មក​ប្រទេស​កំណើត​របស់​ព្រះអង្គ​វិញ។ព្រះ​នរេន្ទ្រ​សូរ ដែលជា​ព្រះ​ចៅ​ក្រុង​អយុធ្យា(ស្យាម)ក្នុងពេលដែល​ទ្រង់​ជ្រាប​ព្រះរាជសារ​ហើយ ​ទ្រង់​ក៏​ប្រឹក្សា​ជាមួយ​សេនាបតី​ថា​គួរឱ្យ​ព្រះ​សុរិយា​ពណ៌​យាង​ត្រឡប់​ទៅ ​ប្រទេស​កម្ពុជា​វិញ​ចុះ ព្រោះថា បើ ទោះជា​ព្រះ​សុរិយា​ពណ៌​យាង​ទៅ​ប្រទេស​កម្ពុជា ក៏​នៅ​ជា​ប្រទេស​រាជ​ក្រុង អយុធ្យា​ដដែល។ ព្រះ​សុរិយា​ពណ៌​នាំ​មន្ដ្រី​និង​រាជទូត ចុះទូក​ចេញពី​ប្រទេស​ស្យាម ដោយ មាន​ទ័ព​សៀម ៣.០០០នាក់​ហែ​ព្រះរាជដំណើរ​មក​ផង។ ព្រះអង្គ​យាង​តាម ជល​មាគ៌ា​រហូតមកដល់​ស្រុក​បាសាក់។ ឧកញ៉ា​អធិក​វង្សា​តន់​ចៅហ្វាយ ស្រុក​ខេត្ដ​បាសាក់ដោយ​មិនបាន​ដឹងថា ព្រះ​សុរិយា​ពណ៌​យាង​មកទើប​រក​នាំ​ពល​និករ​ទៅ​ថ្វាយបង្គំ​មិនទាន់ លោក​នាំ​បានតែ​នាម៉ឺន​ខ្លះទៅ​គាល់ថ្វាយ​ស្វាគមន៍​ព្រះអង្គ​បន្ទាប់មក​ទើប​ ឧកញ៉ា​អធិក​វង្សា​មក​កេណ្ឌ​រាស្ដ្រឱ្យ​សង់ព្រះ​ពន្លា (រោង​ឬ​សាលា​ដំណាក់) ថ្វាយ​ព្រះអង្គ​គង់។ ក្រោយមក​ព្រះអង្គ​ទ្រង់​កេណ្ឌ​រាស្ដ្រ​ធ្វើជា​កងទ័ព​ទ័ព​រាស្ដ្រ​ស្រលាញ់​ ព្រះ​សុរិយា​ពណ៌​ណាស់។ លុះ​កេណ្ឌ​ទ័ព​បាន​ល្មម​ហើយ​ព្រះអង្គ​ទ្រង់​តាំង​ឧកញ៉ា​រាជសេនា​កែវ​ឱ្យ​ឡើង ​ងារ​ជា​ឧកញ៉ា​ក្រឡាហោម​កែវជា​មេទ័ព​មុខ​នៅ​កាន់កាប់​ទ័ព​កាំភ្លើង​ធំ។ មុនដំបូង​ទ្រង់​ចាប់​បោសសំអាត​ពី​ស្រុក​ព្រះ​ត្រញំង​ក្រមួនស​រៀងរហូត​ដល់​ មាត់ជ្រូក​ខេត្ដ​ទ្រាំង (កម្ពុជា​ក្រោម)។ មកដល់​ខេត្ដ​ទ្រាំង​ចៅហ្វាយស្រុក​ខេត្ដ ទ្រ​ង​ដែល​តាំងខ្លួន​ជា​មេ​ធ្វើឱ្យ​កើត​ចលាចល​ក៏​ចេញ​ទ័ព​ត​ទប់ទល់​ឧកញ៉ា​ ក្រឡាហោម​កែវ​តែ​មិនបាន​ប៉ុន្មាន​ចៅហ្វាយស្រុក​ទ្រាំង​ ក៏ត្រូវ​គ្រាប់កាំភ្លើង​ស្លាប់ទៅ។ លុះ​បង្ក្រាប​ខេត្ដ​ទ្រាំង​រាបទាប​ហើយ ទើប​លើកទ័ពចូលមក​ខេត្ដ​បន្ទាយមាស បាទី ព្រៃកប្បាស ចៅហ្វាយ​ខេត្ដ​ទាំងនោះ​ចុះចូលអស់ហើយ​ទើប​លើកទ័ព​រហូតមក។



0 comments:

 

cambodia Copyright © 2009 Designed by Ipietoon Blogger Template In collaboration with fifa
Cake Illustration Copyrighted to Clarice