Friday, October 9, 2009

Katenatian បុណ្យកឋិនទាន


ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដែល​ប្រជាជន​ខ្មែរ​យើង​ទូទាំងប្រទេស ដែល​តែងតែ​គោរពបូជា ប្រតិបត្ដិ​យ៉ាងយកចិត្ដ​ទុក នេះ​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង មាន​ជំនឿ​ទៅលើ​ផល​បុណ្យ ផល​បាប ដែលជា ទង្វើ​ដែល​ខ្លួន​បានធ្វើ គឺ​ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ។ ជាមួយគ្នានេះ​ផងដែរ ព្រះពុទ្ធសាសនា បាន​ដើរតួ យ៉ាងសំខាន់​នៅក្នុង​ការអប់រំ​មនុស្ស​ដែល​រស់នៅ​ក្នុងសង្គម​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត ដើម្បីឱ្យ​មនុស្ស​ទទួលបាន​នូវ​សេចក្ដីសុខ ។ លើសពីនេះ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ នៅក្នុង​ព្រះពុទ្ធសាសនា​មាន​ពិធីបុណ្យធំៗ ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែងតែ ប្រារឰធ្វើឡើង ជា​រៀងរាល់ឆ្នាំ និង​រដូវ​កាលដែល​បានកំណត់
ដើម្បី​រួមចំណែក​ចូលរួម​អភិរក្ស​អក្សរសាស្ដ្រ​ជាតិ ក្នុង​មាន​យើងខ្ញុំ​ជា​គណៈកម្មការ​និពន្ធ​នៃ គេហទំព័រ veticar.com  នឹង​សង្ខេប​អត្ថន័យខ្លះៗ ដែល​ពាក់ព័ន្ធ​ទៅ​និង​ពិធី​បុណ្យកឋិន ជា​បុណ្យប្រពៃណី ខ្មែរ​យើង តែងតែ​ប្រារឰធ្វើឡើង ជា​រៀងរាល់ឆ្នាំ ។ តើ​បុណ្យកឋិន​មាន​ភាព ខុសពី​បុណ្យ​ដទៃ ? តើ​បុណ្យកឋិន មាន​ភាព​ខុសពី​បុណ្យ​ដទៃ? តើ​គេ​ច្រើន​ប្រារឰឡើង​នៅ​រដូវ​ណា? ហើយ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ? ចាប់ពី​ថ្ងៃ​ណា ដល់​ថ្ងៃ​ណា?
តាម​ការបង្ហាញ​ពី​សៀវភៅ​បុណ្យ​ទំនៀមទម្លាប់​ខ្មែរ ទាំង១២ ខែ​បាន​បង្ហាញថា ៖
បុណ្យ កឋិនទាន គឺជា​បុណ្យ​មួយ ដែល​ប្រជាជន​ខ្មែរ​ប្រារឰធ្វើ​ឡើយ​ក្នុងពេល​កំណត់​មួយ គឺមាន​ចំនួន ២៩ ថ្ងៃ ចាប់ពី​ថ្ងៃ ១ រោច ខែ អសុ​ជ្ស រហូតដល់​ថ្ងៃទី ១៥ កើត​ពេញ​បូរ​មី ខែ ក​ត្ដិក ។ ហើយ​បុណ្យ កឋិន​មាន​លក្ខណៈ ខុសប្លែក ៥ យ៉ាង​អំពី​បុណ្យ​ដទៃផ្សេងៗ និង​ក្លាយជា​បុណ្យ​ដ៏​មាន​សារៈ សំខាន់​នៅក្នុង​វត្ដ​ពុទ្ធសាសនា និង​នៅក្នុង ចំណោម​ពុទ្ធបរិស័ទ​ទូទៅ ។
លក្ខណៈ​ប្លែក ៥ យ៉ាង​គឺ ៖
១-ប្លែក​ដោយ​កាល
ព្រះពុទ្ធ ទ្រង់​អនុញ្ញាត​កឋិន​កាល មានតែ​ចំនួន ២៩ ថ្ងៃ គឺ ៖ ១៤ ថ្ងៃ​ក្នុង​ខែអស្សុជ (កំណត់​ពីថ្ងៃ១ រោច រហូតដល់​ថ្ងៃ ១៤ រោច ឬ​ខែ​ដាច់) និង១៥ ថ្ងៃ​ក្នុង​ខែ​ក​ត្ដិក (កំណត់​ពីថ្ងៃ១ កើត ដល់​ថ្ងៃ ១៥ កើត ពេញ​បូរ​មី)។ រយៈពេល​នេះ ហៅ​តាម​ពាក្យ​សាមញ្ញ​ថា “ រដូវ​កឋិន ” ។ បុណ្យកឋិន​ធ្វើបាន​តែម្ដង​គត់ ក្នុង​មួយឆ្នាំ សម្រាប់​វត្ដ មួយ និង​ត្រូវ​ធ្វើតាម​ពេល​កំណត់​មិនមាន​មុន និង​មិនមាន​ក្រោយ ។ ភិក្ខុ​អាច​ទទួល​សំពត់​កឋិន​បាន តែមួយ​ដង​គត់ ក្នុង​មួយ​រដូវ​កឋិន ។
២-ប្លែក​ដោយ​វត្ថុ
សំពត់ ដែលជា​អង្គ​កឋិន នោះ​មាន ៖ ស្បង់​ចីវរ និង​សង្ឃាដី ដែល​បានធ្វើ​ត្រឹមត្រូវ​តាម​ពុទ្ធា​បញ្ញត្តិ ។ យោង តាម​វិន័យ​បញ្ញត្តិ ទោះបីជា​ទាយក ឬ​ទាយ​កា នាំ​សំពត់​មួយ​ត្រៃ​មក​ប្រគេន​ភិក្ខុសង្ឃ ក៏​ភិក្ខុសង្ឃ​អ្នក​ក្រាល​គ្រង លោក​រើសយក​តែមួយ​មុខ មក​ធ្វើជា​អង្គ​កឋិន ។ តាម​ធម្មតា ភិក្ខុ​ច្រើនតែ​រើសយក​សង្ឃាដី​ធ្វើជា​អង្គ​កឋិន ពីព្រោះ សង្ឃាដី​ជា​សំពត់​ធំជាងគេ​បង្អស់​ក្នុង​ត្រៃចីវរ ហើយ​អាច​ប្រើ​សម្រាប់​ដណ្ដប់​ដូចជា​ភួយ នៅពេល​រងា​ក៏បាន ។
៣-ប្លែក​ដោយ​អំពើ
តាម ទំនៀមទម្លាប់ ពុទ្ធបរិស័ទ​តែងតែ​មានជំនឿថា ការធ្វើ​បុណ្យ​ចំពោះ​ភិក្ខុ​មួយអង្គ ៗ ពុំ​សូវ​មាន​អា​និ​សង្ឃ​ច្រើន ដូចជា​ធ្វើ​នឹង សង្ឃ ទេ (សង្ឃ​សំដៅយក​ភិក្ខុ​ចំនួន​ពី៤ អង្គ​ឡើងទៅ)។ យោងតាម​វិន័យ​បញ្ញត្តិ​អង្គ កឋិន​អាច​វេរ​ប្រគេន​ចំពោះ​សង្ឃ យ៉ាងហោចណាស់ ក៏មាន​វត្ដ​មាន​ភិក្ខុ៥ អង្គ​ដែរ ដើម្បីឱ្យ​កើតជា​កឋិន​ពេញ លក្ខណៈ​បាន ។
៤-ប្លែក​ដោយ​ប​ដិ​គ្ប​ដិ​ការ​គាហកៈ (ដោយ​អ្នកទទួល)
មានតែ ភិក្ខុ​ទេ ដែល​អាច​ទទួល​សំពត់​កឋិន​បាន (រីឯ​សាមណេរ និង​អ្នក​ដ៏​ទៃ​ទទួល​ពុំបាន)។ ភិក្ខុ​នោះ​ត្រូវ តែ​គង់​ចាំ​វស្សា​គម្រប់ ៣ ខែ ក្នុង​វត្ដ ឬ​អាវាស​ណាមួយ ។ ភិក្ខុ​មិនបាន​គង់​ចាំ​វស្សា​គ្មាន​សិទ្ធ​ទទួល​អង្គ​កឋិន​ទេ ។
៥-ប្លែក​ដោយ​អនិស​ង្ឃ
នៅក្នុង ការធ្វើ​បុណ្យកឋិន ទាយក និង​ទាយ​កា តែង​ទទួលបាន​អនិស​ង្ឃ​ច្រើន ។ យោងតាម​វិន័យ​បិដក ភាគ៨ ត្រង់​កឋិន​ក្ខ​ន្ធ​កៈ ភិក្ខុសង្ឃ​ដែលជា​អ្នក​អនុមោទនា និង​ក្រាល​គ្រង​កឋិន ត្រូវបាន​ទទួល​អនិស​ង្ឃ ៥ យ៉ាង ក្នុង​រយៈពេល ៥ ខែ ។ អា​និ​សង្ឃ​ទាំង ៥ យ៉ាងនោះ​គឺ ៖
(១)-អនាម​ន្ដ​ចា​រោ ៖ ភិក្ខុ​ត្រាច់​ទៅកាន់​ទី​ដទៃ ដោយ​មិនបាច់​លា​ភិក្ខុ​ផង​គ្នា​បាន និង​មិន​មានទោស (ត្រូវ​អាបត្តិ) ឡើយ ។
(២)-អ​សមាន​ទាន​ចា​រោ ៖ ភិក្ខុ​ត្រាច់​ទៅដោយ​មិនបាច់​យក​សំពត់​ណាមួយ ឬ​ត្រៃចីវរ​គ្រប់​ប្រដាប់ ជាប់​ជាមួយ​បាន ។
(៣)-គណ​ភោ​ជ​នំ ៖ ភិក្ខុ​អាច​ឆាន់​គណ​ភោ​ជ​នំ​បាន ។
(៤)-យាវ​ន​ត្ថ​ចីវ​រំ ៖ ភិក្ខុ​អាច​ទុក អតិរេកចីវរ (ចីវរ​ដែល​លើស​អំពី​សេចក្ដីត្រូវការ)ចំនួន​ប៉ុន្មាន ក៏បាន ។
(៥)-យោ ច ត​ត្ថ ចីវ​រុ​ប្បា​នោ សោ នេ​សំ ភ​វិ​ស្សិ​តិ ៖ ចីវរ​ណា​កើតឡើង​ក្នុង​អាវាស នោះ ចីវរ​នោះ​នឹងមាន​ដល់​ភិក្ខុ​នោះ។
វិន័យ បិដក ភាគ៨ កឋិន​ក្ខ​ន្ធ​កៈ បាន​ចែក​អំពី​ប្រភព​នៃ​បុណ្យកឋិន​ថា ៖ “ នៅក្នុង​សម័យ​ពុទ្ធកាល ព្រះ សម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ពុទ្ធានុញ្ញាត ឱ្យ​ភិក្ខុ​ប្រើប្រាស់​តែ​បង្សុកូល​ចីវរ ទ្រង់​ពុំទាន់​បានអនុញ្ញាត ឱ្យប្រើ​គហបតី​ចីវរ​នៅ ឡើយ ។
សម័យ​កាលនោះ នៅក្នុង​រវាង​មជ្ឈិមពោធិកាល ព្រះពុទ្ធ​កំពុង​គង់​ចាំ​ព្រះវស្សា ក្នុង​វត្ដ​ជេតពន ដែលជា អារាម​របស់​អនាថ​ប​ណ្ឌិ​ក​សេដ្ឋី​សាង​ថ្វាយ នៅ​ទៀប​ក្រុង​សាវត្ថី ។ ត្រា​នោះ មាន​ភិក្ខុ ៣០រូប ឈ្មោះថា ភ​ទ្ទ​វ​គ្គិ​ត្ថេ​រ ក្នុង​ដែន​បា​ថេ​យ្យ ជា​អ្នកប្រព្រឹត្ត​ធម៌​នៅក្នុង​ព្រៃ ។ ល។ បាននាំគ្នា​និមន្ត​ចេញ​អំពី​ទីនោះ មកកាន់​ក្រុង សាវត្ថី ដើម្បី​ចូលគាល់​បម្រើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ។ ប៉ុន្តែ​ភ​ក្ខុ​ទាំងអស់ បាន​មកដល់​តែត្រឹម​សាកេ​ត (ភូមិ​មួយ​ជាប់ នឹង​ទីក្រុង​សាវត្ថី) ស្រាប់តែ​ថ្ងៃ​ចូល​វស្សា​ក៏​មកដល់នឹង​ស្រូត​មកទៀត​មិនទាន់ ក៏​នាំគ្នា​ផ្អាក​ធ្វើដំណើរ ស្វែងរក​ទី សេនាសនៈ​នៅចាំ​វស្សា ៣ ខែ នា​ពាក់​កណ្តាលផ្លូវ​នោះ​តែម្ដងទៅ។ ភិក្ខុសង្ឃ​ទាំង ៣០ រូប​មាន​សេចក្ដី​អផ្សុក កើត ទុក្ខ​តូច​ព្រះទ័យ​ជាខ្លាំង ដោយ​គិត​ឃើញថា ព្រះ​ភាគ​ទ្រង់​គង់នៅ​ទីនោះ ចម្ងាយ​តែ៦យោជន៍​ទៀត​សោះ មិន​សម យើង​ទាំងឡាយ​ស្កុនដំណើរ មិនបាន​គាល់​បម្រើ​ព្រះអង្គ​ដូច​បំណង​សោះ ។
លុះដល់ ថ្ងៃ​ចេញ​វស្សា បវារណា​ស្រេច​ហើយ ភិក្ខុ​ទាំងអស់​ក៏​នាំគ្នា​ប្រញាប់​ចូលទៅ​កាន់​ក្រុង​សាវត្ថី ។ នៅ ទីនោះ​ភិក្ខុសង្ឃ​ទាំងអស់​បាន​ចូលធ្វើ​សា​វនា​ការ​ជាមួយនឹង​ព្រះពុទ្ធ ដោយមាន​ស្បង់​ចីវរ​ទទឹកជោក ។ ព្រះ​មាន​ព្រះ ភាគ​ទ្រង់​មានបន្ទូល​រាក់ទាក់​ទៅកាន់​ភិក្ខុ​ទាំងនោះ​ថា ៖ “ ម្នាល​ភិក្ខុ​ទាំងឡាយ សរី​យន្ដ​របស់​អ្នក​ទាំងឡាយ​លម្ម អត់សង្កត់​បាន ឬទេ ? ល្មម​ប្រព្រឹត្ដទៅបាន​ឬទេ? តើ​អ្នក​ទាំងឡាយ​មាន​សេចក្ដី​ព្រមព្រៀង​ស្មោះស្មើ ឥតមាន​វិវាទ ទាស់ទែង​គ្នា ទេ​ឬ? អ្នក​ទាំងឡាយ​នៅចាំ​វស្សា​សោត ស្រួលបួល​មិន​លំបាក​ដោយ​អាហារបិណ្ឌបាត ទេ​ឬ?
ភិក្ខុ​ទាំងឡាយ​នោះ ក៏​ក្រាបបង្គំ​ទូល នូវ​សេចក្ដី​លំបាក​របស់ខ្លួន ដែល​មានមក​តាមផ្លូវ​ដោយ​សព្វគ្រប់ តាម​ដំណើរ ។
លំដាប់ នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​ធ​ម្មឹក​កថា ប្រារឰ​អំពី​សង្សារវដ្ដ​មិនមាន​ទីបំផុត ប្រោស​ប្រទាន ដល់​ភិក្ខុ​ទាំងនោះ ។ លុះ​ចប់​ធម៌​ហើយ ភិក្ខុ​ទាំងអស់នោះ បានជា​ព្រះអរហន្ត​ទាំងអស់​អង្គ រួច​ហើយក៏​នាំគ្នា ក្រាប ថ្វាយបង្គំ​លា​ព្រះ​សម្ពុទ្ធ វិល​ទៅកាន់​លំនៅ​របស់ខ្លួន​វិញ ។
បន្ទាប់​អំពី​នោះមក ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​តម្រិះ​ថា បើប្រសិន​ជា​តថាគត​បា​ន​តែងតាំង​កឋិន​ត្ថា​រ​កិច្ច ទុក មកពី​គ្រា​មុន ម្លេះ​សម​ភិក្ខុ​ទាំងឡាយ​នោះបាន​លះ​ចីវរ​មួយ​ទុក​នៅ​កន្លែង​ជាប់​មក​តែ ស្បង់​ចីវរ​ប៉ុណ្ណោះ មាន​អត្ថ​ភាព ស្រាល​មិន​លំបាក​យ៉ាងនេះ​សោះឡើយ ។ ហើយ​កឋិន​ត្ថា​រ កិច្ច​នេះ​ព្រះពុទ្ធ​រាល់​ព្រះអង្គ ក៏​តែង​អនុញ្ញាត​ទុក​ដល់ សាវក​ពុំដែល​លះបង់​ផង ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ ដូច្នេះហើយ ទើប​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក រួច​ហើយក៏​ទ្រង់​អនុញ្ញាត​កឋិន​ត្ថា​រ​កិច្ច ដោយ​ព្រះពុទ្ធដីកា​ថា ៖
អនុជា នា​មិ វេ វ​ស្សំ វុ​ដ្ឋា​នំ ភិក្ខុ​នំ ក​ឋិ​នំ។ អត្ថ​រិ​តុំ អត្ថ​តំ កឋិន​ទា​នំ វោ ក្ខ​វេ បញ្ច ស្សន្ដិ ។  “ ប្រែ​ថា ” ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាតឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​បាន នៅចាំ​វស្សា​រួចហើយ​ទទួល​ក្រាល​គ្រង​កឋិន ។ ម្នាល​ភិក្ខុ​ទាំងឡាយ ! កាលបើ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាល​គ្រង​កឋិន ហើយ នឹង​បានសម្រេច​អានិសង្ស ៥ ប្រការ ”  ។ បន្ទាប់មក​ព្រះសម្មាសម្ពុទ្ធ ទ្រង់​អនុញ្ញាត ឱ្យ​ភិក្ខុ​ទទួល​ស្បង់​អំពី ពុទ្ធបរិស័ទ និង​គហបតី​ទាំងឡាយ ក្នុងពេល​មួយខែ កំណត់​ពីថ្ងៃ ១ រោច ខែអស្សុជ រហូតដល់​ថ្ងៃទី ១៥ កើត​ពេញ បូរ​មី ខែ​ក​ត្ដិក (រវាង​ពាក់កណ្ដាល​ខែតុលា រហូតដល់​ពាក់កណ្ដាល​ខែវិច្ឆិកា)។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ​មេ​ត្ដា ប្រោស​អនុញ្ញាត ភិក្ខុសង្ឃ​ដែល​អនុមោទនា និង​ក្រាល​គ្រង កឋិន​នោះ បានទទួល​អានិសង្ស ៥ ប្រការ។ ជន​មាន សទ្ធា ដែល​បានធ្វើ​កឋិនទាន មាន​ឈ្មោះថា ជា​អ្នក​បាន​គោរព​នូវ​ព្រះពុទ្ធដីកា ដែល​ទ្រង់​បាន​អនុញ្ញាតឱ្យ​ភិក្ខុសង្ឃ បានទទួល​អា​និ​សង្ឃ ៥ ប្រការ​ផង ជា​អ្នក​មានចិត្ត​អាណិតអាសូរ​ចំពោះ​ភិក្ខុសង្ឃ ដែល​គង់​ចាំ​វស្សា​អស់​មួយ​ត្រៃ មាស​នោះ​ផង និង​ជា​អ្នក​ត​អាយុ​ព្រះពុទ្ធសាសនា​អស់កាល​ជា​យូរអង្វែង​ទៅ​ផង ។
ព្រះ សម្ពុទ្ធ​ទ្រង់​សំដែង​ថា “ សុខ​ស្ស ទា​តា មេធាវី សុ​ខំ សោ អធិគ​ច្ឆ​តិ ។  “ ប្រែ​ថា ”ជន ដ៏​មាន​ប្រាជ្ញ​ណាមួយ បានធ្វើ​នូវ​សេចក្ដីសុខ​ស្រួល (ដល់​អ្នក​ដ៏​ទៃ) ជន​នោះឯង រមែង​បាន​ជួប​ប្រ​ទៈ​នឹង​សេចក្ដីសុខ ស្រួល​ជា​ពិតប្រាកដ​ពុំខាន​ឡើយ ។ ” សេចក្ដីអធិប្បាយ​យ៉ាងនេះ​ថា ជន​ណា​បានធ្វើ​កឋិនទាន ដែលនាំឱ្យ​ព្រះ​ភិក្ខុ សង្ឃ បាន​អនិស​ង្ឃ ៥ យ៉ាង​ក្នុង​រវាង៥ ខែ បាន​ឈ្មោះថា ជា​អ្នក​ឱ្យ​សេចក្ដីសុខ​ស្រួល​ដល់​អ្នក​ដ៏​ទៃ នៅក្នុង​បច្ចុប្បន្ន ជាតិ ជន​នោះឯង​តែងតែបាន​សុខ ក្នុង​មនុស្សលោក​និង​ទេវលោក ក្នុងពេល​អនាគត។ ដោយ​អំណាច​ផល្លា​និ​សង្ឃ​នៃ កឋិនទាន​នោះ ក្នុង​អនាគតកាល ជន​នោះ នឹង​បានជា​ឯ​ហិ​ភិក្ខុនី ដែលមាន​ត្រៃចីវរ​កើតឡើង​ឯកឯង ដោយ​ឬ​ទ្ធិ នៅ ពេល​បុព្វ​ជ្ជា ជា​បុព្វ​ជិត​ក្នុង​សាសនាព្រះពុទ្ធ​អង្គ​ណាមួយ ហើយក៏​នឹង​បានសម្រេច​មគ្គផល និព្វាន​ក្នុងពេល​បុព្វ​ជ្ជា​នោះ ជា​ពិតប្រាកដ​ពុំខាន​ឡើយ ។
តាំងពី​ពេលនោះ​មក បុណ្យកឋិន​បានក្លាយ​ជា​បុណ្យ​ទំនៀមទម្លាប់​របស់​ពុទ្ធ​បរិស័ទ ដើម្បី​បំពេញ​នូវ​សេចក្ដី ត្រូវការ​ស្បង់​ចីវរ​ដ៏​វិសេស​នេះ ។
វេលា រាត្រី​មុន​ថ្ងៃបុណ្យ​កឋិន ទាយក ទាយ​កា ម្ចាស់ដើមបុណ្យ និង​ញាតិ​មិត្រ នាំគ្នា​យក​ត្រៃចីវរ និង គ្រឿង​បរិក្ខារផ្សេងៗ ទៅកាន់​វត្ដ​អារាម ដែល​គេ​បាន​ទាក់ទង​ស្និទ្ធស្នាល រួចមកហើយ និង​ធ្វើ​កុសលខ្លះៗ ដូចជា ថ្វាយ​ប​ង្ថ្វា​យ​បង្គំ​គុំ​ព្រះ​រតនត្រ័យ អារាធនា​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិ​ត្ដ និង​ស្ដាប់​ព្រះសង្ឃ​សម្ដែង​ធម្មទេសនា (ស្ដីអំពី​អា​និ សង្ឃ​កឋិន)។
លុះ ព្រឹកស្អែក​ឡើង ទាយក ទាយ​កា និង​ពុទ្ធបរិស័ទ ម្ចាស់ដើមបុណ្យ​នាំគ្នា​តៅ​កាន់​វត្ដ​ម្ដងទៀត ។ គេ ប្រារឰ​ពិធី​ថ្វាយបង្គំ​ព្រះ​រតនត្រ័យ សមាទានសីល ៥ ឬ​សីល ៨ ដាក់​បាត្រ ប​ង្សុ័​កូ​ល និង​វេរ​ភ​ត្ដ​ប្រគេន​ព្រះសង្ឃ។
បន្ទាប់ពី​ថ្ងៃត្រង់ ទាយក និង​ទាយ​កា ម្ចាស់ដើមបុណ្យ ព្រម​ទាង​ញាតិ​មិត្រ នាំគ្នា​ទូល​ពាន​ត្រៃចីវរ និង​កាន់ ទ្រ​នូវ​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន ផ្សេងៗ ដើរ​ប្រទក្សិណ​ព័ទ្ធជុំវិញ​រោង​ឧបោសថ ( ឬ​ព្រះវិហារ ) ចំនួន៣ ជុំ។ អ្នក​ទាំងអស់​ត្រូវបាន​នាំមុខ​ដោយ​ក្រុម​ភ្លេង​ឆៃយ៉ាំ និង​ភិក្ខុ​សូត្រធម៌ ព្រមទាំង​មាន​ពុទ្ធបរិស័ទ​ទាំង​ហ្វូង​ដង្ហែ​តាម ពីក្រោយ។
បន្ទាប់មក ត្រៃចីវរ និង​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន ត្រូវបាន​វេរ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដោយ​អនុលោម តាម​ក្បួន និង​ទម្រង់​ការដែល​បាន​បញ្ញត្តិ​ទុក​មក ។
ពេល​ពិធី​វេរ​អង្គ​កឋិន បាន​ចប់សព្វគ្រប់​ហើយ គឺជា​នាទី​របស់​សង្ឃ ដើម្បី​ជួបជុំគ្នា​ជាថ្មី​ឡើងវិញ នៅក្នុង រោង​ឧបោសថ ឬ​ព្រះវិហារ និង​ដើម្បី​ប្រារឰ​ពិធី​ឆ្លង​កឋិនទាន (សម្ពោធ​កឋិន) ទៅតាម​វិន័យ​បញ្ញត្តិ ។
តាម ធម្មតា គ្រូ​ចៅអធិការ ឬ​ថេរ​ភិក្ខុ នៅក្នុង​វត្ដ​ត្រូវធ្វើ​សំណូមពរ​ឱ្យមាន​ភិក្ខុ​មួយរូប ជា​តំណាង​សង្ឃ ដើម្បី​អនុមោទនា និង​ក្រាល​គ្រង​អង្គ​កឋិន ។ ជាយថាហេតុ ភិ​ិ​ក្ខុ​អង្គណា​ដែលមាន​ស្បង់​ចីវរ​រហែក​ដាច់ នឹងត្រូវ ជ្រើស​ឡើង ។ រោង​ឧបោសថ ឬ​ព្រះវិហារ គឺជា​កន្លែង​សម្រាប់ធ្វើ​សង្ឃកម្ម​ពិសេស (សម្ពោធ​កឋិន)នេះ ។ ពិធី​នេះ ដោយឡែក​សម្រាប់តែ​សង្ឃ ពួក​គ្រហស្ថ​មិនអាច​ចូលរួម​ជាមួយ​បានឡើយ ។
ពុទ្ធបរិស័ទ​មានជំនឿថា ការធ្វើ​បុណ្យកឋិន នៅ​វត្ដ​ដែលមាន​ព្រះវិហារ​បញ្ចុះសីមា​រួចហើយ ទើបបាន​អ​និ សង្ឃ​ច្រើន ។
នៅ​ប្រទេស​ខ្មែរ បុណ្យកឋិន គឺជា​បុណ្យ​សប្បាយ​អឹកធឹក មាន​ពណ៌​ចម្រុះ​ឆើតឆាយ មាន​ទិដ្ឋភាព​ជា​បុណ្យ ពុទ្ធសាសនា​យ៉ាង​មហោឡារិក ។
ជាការ​ពិតណាស់ បុណ្យកឋិន គឺជា​ឱកាស​មួយ សម្រាប់​បណ្តុះបណ្តាល​អំពើ​ល្អ និង​គុណធម៌ នៅក្នុង​ដួងចិត្ត យើងគ្រប់ៗ គ្នា ។

0 comments:

 

cambodia Copyright © 2009 Designed by Ipietoon Blogger Template In collaboration with fifa
Cake Illustration Copyrighted to Clarice