ប្រវត្តិសាស្រ្តនៃការរីកចំរើនរបស់សង្គមមនុស្សជាបន្តបន្តាប់បានធើ្វអោយ
មធ្យាបាយដោះដូរទំនិញ ចាប់កកើតឡើងដំបូងដែលមិនមែនជាលោហធាតុ មាស ប្រាក់ រឺក្រដាសប្រាក់នោះទេ។មធ្យោបាយដំបូងដែលមនុស្សយកមកប្រើប្រាស់សម្រាប់ដោះ
ដូរទំនិញនោះគឺជាទំនិញមួយដែរ។តែទំនិញនោះមានលក្ខណៈសមមូលជាទូទៅជា
មួយនឹងគ្នាទាំងអស់ហើយទំនិញទាំងអស់គិតជាតំលៃរបស់ វាដោយ ទំនិញកណ្តាលសម្រាប់ការដោះដូរ។ ឧទាហរណ៍ដូចជាសត្វចៀមនិងស្រូវជាទំនិញកណ្តាលដែលគេធ្វើការដោះដូរគ្នា។
ប៉ុន្តែនៅពេលដែលសិប្បកម្មមានការរីកចំរើន ហើយផ្តាច់ខ្លួនចេញពីកសិកម្មនោះ
នាំឲ្យមានការកើនយ៉ាងខ្លាំងនូវការដោះដូរទំនិញព្រោះសិប្បកម្មគឺជាផលិតកម្មមធ្យាបាយដោះដូរទំនិញ ចាប់កកើតឡើងដំបូងដែលមិនមែនជាលោហធាតុ មាស ប្រាក់ រឺក្រដាសប្រាក់នោះទេ។មធ្យោបាយដំបូងដែលមនុស្សយកមកប្រើប្រាស់សម្រាប់ដោះ
ដូរទំនិញនោះគឺជាទំនិញមួយដែរ។តែទំនិញនោះមានលក្ខណៈសមមូលជាទូទៅជា
មួយនឹងគ្នាទាំងអស់ហើយទំនិញទាំងអស់គិតជាតំលៃរបស់ វាដោយ ទំនិញកណ្តាលសម្រាប់ការដោះដូរ។ ឧទាហរណ៍ដូចជាសត្វចៀមនិងស្រូវជាទំនិញកណ្តាលដែលគេធ្វើការដោះដូរគ្នា។
ប៉ុន្តែនៅពេលដែលសិប្បកម្មមានការរីកចំរើន ហើយផ្តាច់ខ្លួនចេញពីកសិកម្មនោះ
ទំនិញយ៉ាងសំខាន់ពេលនោះ។ ការដោះដូរទំនិញគ្នាកាន់តែលាតសន្ធឹងឆ្ងាយទៅៗ ធ្វើឲ្យការប្រើសត្វរឺវត្តុជាទំនិញកណ្តាលសំរាប់ដោះដូរទំនិញគ្នាមានការលំបាកដូច្ចេះមនុស្សបានរិះរកនូវវិធីសម្រាប់ការដោះដូរទំនិញរបស់ខ្លួនឲ្យមានលក្ខណៈ
ងាយស្រួលនិងកាន់តែប្រសើរឡើង។តាមរយៈការរីកចំរើនរបស់ទ្រង់ទ្រាយដ៏
សាមញ្ញបំផុតរហូតដល់ទ្រង់ទ្រាយរូបិយវត្ថុនាពេលបច្ចុប្បន្ននេះ។ តាមការសិក្សាស្រាវជ្រាវនៅសម័យបុរេប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាយើងពុំឃើញ
មានឯកសារណាមួយ ដែលបញ្ជាក់អំពីការប្រើប្រាស់រូបិយវត្ថុនៅប្រទេសកម្ពុជា។ ដូច្ចេះទាក់ទងនឹងប្រវតិ្តរូបិយ វត្ថុរបស់កម្ពុជា ។
១រូបិយវត្ថុសម័យហ្វូណន សតវត្សទី១-៦
តាមការស្រាវជ្រាវរុករករបស់អ្នកបុរាណវត្ថុវិទូនៅអតីតកំពង់ផែអុកអែវរឺអូរកែវបានបញ្ចាក់ឲ្យដឹងថានៅសម័យហ្វូណន មានការបោះឲ្យប្រើប្រាស់នូវរូបិយវត្ថុលោហធាតុធ្វើពីមាស ប្រាក់ សំរិទ្ធសំរាប់ដោះដូរទំនិញ ព្រោះនៅកំពង់ផែនោះគេបានរកឃើញរូបិយវត្ថុលោហធាតុមានសណ្ឋានដូចរូបីយវត្ថុដែល
បោះឲ្យប្រើប្រាស់នៅក្នុង ប្រទេសមួយចំនួននៅសម័យនោះដែរ។ រូបិយវត្ថុលោហធាតុដែលគេសន្និដ្ឋានថាមាន ប្រភពមកពីរដ្ឋហ្វូណនត្រូវបានគេរកឃើញរហូតដល់ភាគខាងបស្ចឹមនៃឧបទី្វបឥណ្ឌូចិនទៀត រូបិយវត្ថុដែលរកឃើញទាំងនោះមានពីរបែបគឺៈ ម្ខាងរូបខ្យង ម្ខាងទៀតរូបជានិមិត្តរូបព្រះ នាងលក្ម្សីមហេសីព្រះវិស្ណុ។រូបិយវត្ថុរូបព្រះអាទិត្យៈម្ខាងមានរូបតំណាងព្រះនាងលក្ម្សីមហេសី ព្រះវិស្ណុតែរូបនេះមិនដូចគ្នាទាំងស្រុងទេ(ពីកាសមួយទៅកាសមួយ) ។ក្រៅពីនេះគេបានរកឃើញរូបិយវត្ថុរូបព្រះអាទិត្យជាចំនិតតូចៗ(ជាង1/4ឬ1/8នៃកាសមូលរូបព្រះអាទិត្យនេះ) ជាច្រើននៅកំពង់ផែអុកអែវ។ករណីនេះគេសន្និដ្ឋានបានថានៅសម័យហ្វូណនប្រជាគ្មានការបោះរូបិយវត្ថុតូចៗទេ(តូចជាង
កាសមូលរូបព្រះអាទិត្យនិងរូបខ្យងនេះ)វិធីកាត់បំបែករុបិយវត្ថុជាចំនិតៗដើម្បីចាយវាយ នេះជាទំលាប់មួយ ដែលគេនិយមប្រើនិងមានលក្ខណៈជាសកល។ ប៉ុន្តែកាស មូលខ្យងសង្ខ័ គេពុំឃើញមានការកាត់បំបែកជាចំនិតៗតូចៗទេ ដែលករណីនេះត្រូវបាន អ្នកបុរាណវិទូធ្វើការសនិ្នដ្ខានថា រូបិយវត្ថុរូបខ្យងសង្ខ័ប្រហែលជាកើតមុនរូបិយវត្ថុ ព្រះអាទិត្យ។ ដូចបានលើកឡើងខាងលើហើយថារុបីយវត្ថុទាំងពីរមិនមែនមានតែនៅ តំបន់កំពង់ផែអុកអែវទេគឺបានគេរកឃើញមាននៅប្រទេសសៀម និងភូមាទៀតដែល ករណីនេះនិក្ខេបបទពីររបស់បុរាណវត្ថុវិទូបានអះអាងឡើងថាដោយមានលក្ខណៈមិនឯកភាព គ្នា ។និក្ខេបបទទី១យល់ឃើញថារូបីយវត្ថុព្រះអាទិត្យនិងរូបខ្យងស័ង្ខនេះពុំមែនបោះ ដោយម្ចាស់ស្រុកដែលចាយវាយរូបីយវត្ថុនេះទេ ប្រហែលជានាំចូលពីប្រទេសឥណ្ឌា ភាគខាងត្បូង ដោយពួកអន្តោប្រវេសន៍ឥណ្ឌា។ រូបីយវត្ថុនេះពុំមែនជារបស់កម្ពជាទេ ពីព្រោះនៅប្រទេសកម្ពុជាសម័យបុរាណនោះគេពុំឃើញមានបោះរូបិយវត្ថុទេ លុះដល់សតវត្សទី16ទើបគេឃើញមានឯកសារបញ្ជាក់អំពីអត្ថិភាពនៃការបោះរូបិយវត្ថុ នោះនៅកម្ពុជា ។ មុនសតវត្សទី16ខ្មែរយើងធ្វើការដោះដូរទំនិញ ដោយយកទំនិញឬប្រើ ដុំមាស ឬប្រាក់ដើម្បីដោះដូរទំនិញធំៗតែម្តងដោយេគេពុំយកមាស ឬប្រាក់ទៅបោះជា រូបិយវត្ថុទេ។ និក្ខេបបទទី២យល់ឃើញថារូបីយវត្ថុព្រះអាទិត្យនិងរូបខ្យងស័ង្ខពិតជារបស់ រដ្ឋហ្វូណនមិនមែននាំចូលពីប្រទេសឥណ្ឌាភាគខាងត្បូងទេហើយរូបីយវត្ថុនេះត្រូវបាត់បង់ពី តំបន់វាលទំនាបទន្លេមេគង្គនេះទៅនៅពេលរដ្ឋហ្វូណនត្រូវបានផ្តួលរលំដោយរាជាណាចក្រ ចេនឡាដែលស្ថិតនៅក្រោមចំនុះ ហើយត្រូវបានរប៉ាត់រប៉ាយអស់ថែមទៀតនៅសម័យ បែកបាក់ជាចេនឡាទឹកលិចនិងចេនឡាដីគោក។តាម ការអះអាងឯកសារ នៃអនុគណៈកម្ម-ការត្រួតពីនិត្យ និងស្រាវជ្រាវយល់ឃើញថា និក្ខេបបទទី2មាន លក្ខណៈត្រឹមត្រូវជាងព្រោះប្រទេសខែ្មរនាសម័យហ្វូណនមានទំនាក់ទំនងពីណិជ្ជកម្មខ្លាំងក្លា ណាស់ដែលចាប់បាច់ត្រូវការរូបិយវត្ថុសំរាប់សំរួលដល់សកម្មភាពដោះដូរទំនិញ។ បើនិយាយពីសមត្ថភាពបោះរូបិយវត្ថុសម័យនោះសិប្បករខែ្មរក៏អាចធ្វើបានដែរ។ ពីព្រោះសិល្បៈជាងទងខាងចម្លាក់មានកំរិតខ្ពស់រួចទៅហើយ ហើយពាណិជ្ជកម្មក្រៅ ប្រទេសជំនាន់នោះក៏បាននាំមកនូវគំរុបោះរូបីយវត្ថុមកដល់ប្រទេសយើងដែរ(មាន
រូបិយវត្ថុមកពីចក្រភពរ៉ូមាំងពីប្រទេសនានានៅមជ្ឈឹមបូព៌ា និងមកពីប្រទេសឥណ្ឌា ដែលបានរកឃើញនៅកំពង់ផែអុកអែវ)។

២ រូបីយវត្ថុសម័យអង្គរ(សតវត្យទី៩-១៥)
តាមសិលាចារឹកដែលគេប្រម៉ែប្រមូលបានបញ្ជាក់ឲ្យឃើញថាសង្គមកម្ពុជានាសម័យអង្គរពុំ មានការបោះរូបិយវត្ថុសំរាប់ចាយវាយទេ។ចំពោះការដោះដូរតូចតាចគេប្រើអង្ករឬគ្រាប់ធុញ្ញជាតិ ផ្សេងៗធ្វើជាមធ្យោបាយដោះដូរ។ការដោះដូរមធ្យមគេប្រើក្រណាត់រីឯការដោះដូរធំៗ
គេប្រើមាសឬ ប្រាក់(តាមការកំណត់ហេតុរបស់ជីវកាក្វាន់)។ ចំពោះការដោះដូរនៅក្នុងប្រទេសភាគច្រើនគេធ្វើឡើងដោយទំនិញដូរទំនិញ។ ប្រជាជននៅតំបនើវាលទំនាបគេយកផលិតផលតំបន់ខ្លួនដួចជាក្រណាត់កម្ភុភ័ណ្ឌ(គ្រឿងសូន ដូចជាឆ្នាំងដីជាដើម)និងវត្ថុដែលសិប្បករផលិតបានទៅដូរអំបិលជាមួយ ប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រឬទៅដូរយកដែកឬសំណប៉ាហាំងឬវត្ថកម្រងផ្សេងៗទៀត ពីស្រុកព្រៃភ្នំ។ប៉ុន្តែកំណត់ហេតុរបស់ជីតាក្វាន់បានបញ្ជាក់ថាមានការចាយវាយមាសប្រាក់
នៅក្នុងការ ដោះដូរ(ដូចជាទំនិញ ដីធ្លីជាដើម)។ សិលាចារឹកស្តុកកក់ធំ(សវទី9)ក៏បានបញ្ជាក់ថាការដោះដូវដែលចាយមាសគឺគេមានឈ្មោះរង្វាស់ទំងន់នីមួយៗរបស់គេច្បាស់លាស់តែពុំដឹងជា
រង្វាស់ នោះនឹងប៉ុន្មានក្រាមនាសម័យបច្ចុប្បន្ន។ចំពោះពាណិជ្ជកម្មក្រៅប្រទេសវិញគេ
យកសត្វក្របីផលិតផល សិប្បកម្មឬផលិតផលនៃការបរបាញ់(ដូចជាភ្លុក កុយរមាស ស្បែកសត្វព្រៃនិងសត្វស្លាប)ដើម្បីទៅដូរយកក្រណាត់សូត្រ មាស ប្រាក់ សំណប៉ាហាំង កែវ។ល។ ពីបរទេសវិញ។ អណិកជនចិននិងឥណ្ឌាដែលសម័យនោះនៅពុំទាន់មានចំនួនច្រើន
នៅឡើយភាគច្រើន គឺជាអ្នកក្តាប់ពាណិជ្ជកម្មនេះ។

៣,រូបិយវត្ថុក្រោយសម័យអង្គរ(សតវត្សទី15-19)
តាមឯកសារប្រវត្តិសាស្រ្តការបោះរូបិយវត្ថុលោហធាតុសម្រាប់ចាយវាយនៅទូទាំង
ប្រទេសនោះ គឺមាននៅរជ្ជកាលស្តេចកន(1512-1516)។សេ្តចកនបានឲ្យបោះប្រាក់ស្លឹងនិងមាសស្លឹងយ៉ាងណាៗនោះពុំឃើញមានឯកសារណាបញ្ជាក់ឲ្យបានច្បាស់លាស់ទេ។
ប៉ុន្តែមកដល់ចុង សតវត្សទី16នេះមានឯកសារមួយបានសរសេរដោយជនជាតិអេស្ប៉ាញម្នាក់ឈ្មោះគឺ
រ៉ូហ្គាដឺសង់អង់តូនីញ៉ូ បានបញ្ជាក់ថារូបីយវត្តុលោហធាតុដែលបោះនាពេលនោះមានវិជ្ជមាត្រជាង១០មមត្រា រូបសត្វស្លាបពីប្រាក់សំរីទ្ធិ(ល្បាយប្រាក់)។រុបសត្វស្លាបនេះតាមប្រវត្តិវិទូខ្លះថារូបមាន់ ឈ្មោលខ្លះថាជារូបក្អែក។ល។ដែលសត្វស្លាបនេះមានទម្រង់បែមុខទៅឆ្វេងខាងខ្នងប្រាក់នេះ
ពុំមានត្រាទេ(មើលរូបទី១)ហើយកាលបរិច្ឆេទនៃការបោះពុម្ពក៏ពុំមានដាក់ដែរ។ ការបោះរូបិយវត្ថុ បែប នេះបានបន្តដល់សតវត្សក្រោយៗទៀតហើយគេឲ្យឈ្មោះរូបិយវត្ថុនោះថាជាប្រាក់ស្លឹង។ តាមឯកសារប្រវត្តិសា្រស្តខ្លះបានបញ្ជាកើថាក្នុងរជ្ជកាលព្រះបាទអង្គឌួង(១៨៤០-១៨៥៩)ព្រះអង្គបានចាត់ចែងឲ្យបោះប្រាក់ស្លឹងដែរ ហើយប្រាក់ស្លឹងមានទំងន់មួយជីដែលមានរូបហង្សម្ខាង។រហូតដល់សម័យលង្វែកពុំមានឯកសារណាមួយបញ្ជាក់ថាខ្មែរចាយវាយប្រាក់អ្វីទេ។ ប៉ុន្តែបើយោងតាមព្រឹតិ្តការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយគឺនៅពេលដែលសៀមវាយចូល
បន្ទាយលង្វែកពុំបាន សំរេចនៅគ្រឹស្តរាជ្យ ១៥៨៨នោះសៀមបានប្រើឧបាយកលបាចប្រាក់ឌួងចូលគុម្ពឬស្សី ដែលជារបងដ៏រឹងមាំរបស់បន្ទាយលង្វែកក្នុងគោលបំនងឲ្យប្រជាជនខ្មែរកាប់ឆ្កាព្រៃ
យកប្រាក់ឌួងទាំងនោះ។ ត្រង់ចំនុចនេះសបញ្ជាក់អោយឃើញថាប្រជាជននាសម័យនោះស្គាល់ប្រាក់ឌួងនេះ ហើយប្រាក់ឌួងនេះអាចមានសកម្មភាពចរាចរចាយវាយក្នុងប្រទេសខ្មែរផងទើប
គេស្គាល់និងចង់បានប្រាក់ឌួងនេះ រហូតដល់កាប់ឆ្ការរបងឬស្សីដ៏រឹងមាំស្ទើរ
អស់ទាំងស្រុកបែបនេះ។

0 comments:
Post a Comment