Sunday, April 25, 2010

ប្រវតិ្តបុណ្យវិសាខបូជា(Visakha Bochea)


ពិធីបុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយយ៉ាង​ធំក្នុង​ព្រះពុទ្ធ​សាសនា រាប់​ថា ជា​ពុទ្ធានុស្ស​រណកិច្ច​ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធសមណគោត្ដម​ បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី​ថ្ងៃ​១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធ​សាស និក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើសក្ការបូជា​ប្រកបដោយ​ជំនឿ​ថា ជាម​ហាកុសល​ដ៏​ប្រសើរ ។ ការ​ដែល​ប្រារឰ​ពិធី​បូជា​នា​ថ្ងៃ​១៥ កើត ខែ​ពិសាខ នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ពុទ្ធសាសនា បាន​កំណត់ទុកក្នុងគម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល អភិ ល​ក្ខិ​ត​កាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ ៖
១-​ ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
២-​ទ្រង់​ត្រាស់​ដឹង​ អនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​ និព្វាន
សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន សុទ្ធតែក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ទាំងអស់ប្លែក តែ​ឆ្នាំ​ប៉ុណ្ណោះ ។ ព្រោះហេតុនោះ​ហើយ​បានជា​អ្នកប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា ៖អាសា​ឡ្ហ​បុ​ណ្ណ​មោក្ក​ន្ដោ វិ​សា​ខេ យេ​វ និ​ក្ខ​មិ វិសាខ​បុ​ណ្ណ​មី ស​ម្ពុ​ទ្ធោ វិ​សា​ខេ បរិ​និ​ឰុ​តោ
សេចក្ដី​ថា ៖ ព្រះពុទ្ធ​យាងចុះ​កាន់​គភ៌​នៃព្រះ​វរមាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ (​ផ្សេង​តែ​ឆ្នាំ​) ។ ជា​ប្រពៃណី ពិធី​វិសាខបូជា គេ​តែង​នាំ​គ្នា ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យថា “​បុ​ណ្ណ​មី​” មាន​សេចក្ដី​ថា ខែ​ពេញ​បូ​ណ៌មី ។
ម្យ៉ាងទៀត​ការ​ប្រារឰ​ពិធី​ក្នុង​ពេល​រាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២​យ៉ាង គឺម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាងទៀត​ដើម្បី​បើកឱកាស​ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏​ច្រើន​ កុះករ​ទាំងប្រុស ទាំងស្រី អាច​បំពេញ​កុសលកម្មនេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ជា​វេលា​ទំនេរ​ផង ។
ពិធី​វិសាខបូជាចាត់​ទុក​ថា ជា​បុណ្យ​ដ៏​ធំ ដោយ​មាន​មហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅ​ជុំ​គ្នាអ៊ូ​អូរ ដោយ​នាំ​ទៅ​ជាមួយ​នូវ​គ្រឿង​សក្ការបូជា មាន​ទៀន ធូប ផ្កា ភ្ញី និង​ប្រទីបជ្វាលា​តូច​-​ធំ អុជ​បំភ្លឺ​ព្រោង ព្រាត នៅ​គ្រប់​វត្ដ​អារាម ។  និយាយ​រួមការ​ធ្វើបុណ្យ​វិសាខបូជា​គឺដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ជា​មហា​ មង្គល​អភិល​ក្ខិ​ត​កាល​ទាំង​៣ ដូច​ពោល​ខាងលើ ។ រីឯ ពិធី​ដែល​ធ្វើ​កំណត់​ថា ត្រឹមត្រូវ គឺ​ត្រូវ​មាន ការ​សម្ដែង​រឿង​ពុទ្ធប្បវត្ដិ តាំង​អំពី​ដើម​រហូត ដល់​ចប់ ដើម្បី​ជា​គ្រឿង​បណ្ដុះ​បសាទ​សទ្ធា​ឱ្យ កើត​មាន ក្នុង​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឱ្យ​ខ្លាំងក្លា​ឡើង ។ ពិធី​ដែល​ប្រជាជន​ខ្មែរយើង​ធ្លាប់​ធ្វើ​រួច​ហើយចាត់ទុកជា​បែប​ដែលល្អ និង​សម​ស្រប​ទៅ​នឹង​ប្រពៃណី​ពី​បុរាណ ។
ប្រភព​កំណើត​នៃ​វិសាខបូជា
-​ តើ​ប្រទេស​ណា​ជា​អ្នក​ចាប់ផ្ដើម​ធ្វើ បុណ្យ​វិសាខបូជា​នេះ​មុនគេ?
-​តើ​ ប្រទេស​កម្ពុជា​យើង​ចាប់ផ្ដើម​ធ្វើ បុណ្យ​វិសាខបូជា​ពី​ត្រឹម​ពេល​ណា​មក?
នៅ ​ពេល​ដែល​ពុទ្ធបរិស័ទ​ក្នុង​ប្រទេសគោរព​ប្រតិបត្ដិ​ពុទ្ធសាសនា​ ទាំងឡាយបានជ្រួតជ្រាប​អំពី​អភិលក្ខិតកាល​និយម គឺ​ថ្ងៃ ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន​របស់​ព្រះសម្មាសម្ពុទ្ធ​ថា សុទ្ធតែ​នៅ​ថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយ​ក៏​នាំ​គ្នា​ធ្វើ​ពិធី​វិសាខបូជា​ជារៀង​រហូត​តាំងពី​បុរាណកាល​មក ។
តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា ការ​ធ្វើ​ពិធីវិសាខបូជា​នេះ ពុំ​មែន​ធ្វើ​ក្រោយ​ព្រះពុទ្ធ​បរិនិព្វាន​ទៅ​ថ្មី​ៗ​នោះ​ទេ គឺ​ធ្វើ​ក្រោយ​ពេល​ដែលព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​កន្លង​ទៅ​ជាច្រើន ​រយ​ឆ្នាំ ។
បញ្ជាក់ ៖ បុណ្យ​វិសាខបូជា​ត្រូវ​បានអង្គការសហប្រជាជាតិ​ទទួលស្គាល់​ចំពោះបណ្ដា​ប្រទេស ​កាន់​ព្រះពុទ្ធ​សាសនា​លើសាកលលោក ក្នុង​នោះ​មាន​ប្រទេស​កម្ពុជាផង​ដែរ តាំងពី​ឆ្នាំ​២០០០​មក​ម្ល៉េះ ។
ចំណែក​ប្រទេស​កម្ពុជា ដែល​មាន​ព្រះពុទ្ធសាសនា បាន​មក​ប្រតិស្ឋាន​តាំងពី​ដំបូង ហើយ​ស្ថិត​នៅ​ជា​ប្រទេស​មាន​ឥស្សរភាព​ជាយូរណាស់​មក​ហើយ តែបើ​តាម​ការ​ស្រាវជ្រាវ ពិនិត្យ​មើល​ក្នុង​ព្រះរាជ​ពង្សាវតារ ឬក្នុង​សេចក្ដី​កំណត់ហេតុ​ផ្សេង​ៗតាំងពី​សម័យនគរ​ភ្នំ “​ហ្វូ​ណ​ន​” រហូត​មក​ដល់​សម័យ​ក្រុងលង្វែក មិន​ប្រាកដ​ថា មាន​ទំនៀម​ធ្វើ​វិសាខ បូជា​ឡើយ ។ តែបើ​យោង​ទៅ​លើ​សេចក្ដី​ថា ព្រះពុទ្ធ​សាសនា​លទ្ធិ​លង្កា បាន​ផ្សាយ​ចូល​មក កម្ពុជរដ្ឋ​ក្នុង​សម័យ​ជាមួយ​គ្នា​នឹង​ក្រុង​សុ​ខោ ទ័យ គួរ​សន្និដ្ឋាន​បាន​ថា មាន​ទំនៀម​ធ្វើ​វិសាខ បូជា​រួច​មក​ហើយ ដូច​ជា​ប្រទេស​ថៃ​ដែរ តែ កម្ពុជា​យើង​ពុំ​ឃើញ​មាន​ឯកសារ​ជា​ភស្ដុ​តាង ឬ​ក៏​មាន​ដែរ តែ​ត្រូវ​រលាយ​សាបសូន្យ​អស់ ទៅ ។
លុះ​ចំណេរ​យូរលង់​មក គឺ​ក្នុង​សម័យ​ក្រុង អយុធ្យា​ខាង​ថៃ និង​ក្នុង​សម័យ​ក្រុង​លង្វែក ខាង​ខ្មែរ ទំនៀមទំលាប់​ធ្វើ​វិសាខបូជា ត្រឡប់​ជា​សាបសូន្យ​ទៅ​វិញ ដូច​ជា ភ្លេច សូន្យឈឹង​ទាំងស្រុង ព្រោះ​មិន​មាន​ប្រាកដ ក្នុង​ឯកសារ​ណាមួយ​ថា បាន​ធ្វើ​ឡើយ ។ ទាំងនេះ​ព្រោះ​ហេតុ​អ្វី?
តាម​ការ​សន្និដ្ឋាន​ឃើញ​ថា
១- ​ព្រោះ​ព្រះសង្ឃ​អំពី​លង្កា​នោះ​ផុត រលត់​អស់​ទៅ
២-​ព្រោះ​រឿង​ បឋមសម្ពោធិ​កថា ស្ដ្ដី​ពី រឿង​ពុទ្ធប្រវត្ដិ​ក្នុង​ពេល​នោះ មាន​តែ​ភាសា បាលី ហើយ​នៅ​រាត់រាយ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក ខ្លះ​ក្នុង​អដ្ឋកថា ខ្លះ​ពុំ​ទាន់​ចងក្រង​រួបរួម និង​ពុំ​ទាន់​បាន​ប្រែ​រៀបរៀង​ជា​ភាសាសំរាប់​ជាតិ​នៅឡើយ ។ រីឯ​អ្នកស្រុក​ក៏​ពុំ​ទាន់ជ្រួតជ្រាប​ជា​ទូទៅ​គ្រប់​គ្នា មាន​តែ​ព្រះសង្ឃ ដែល​ចេះ​ភាសាបាលី ទើប​អាច​ដឹង​បាន​ខ្លះ ព្រោះហេតុនេះ​ហើយ​ទើប​ពិធីបុណ្យ​វិសាខបូជា ត្រូវ​បាន​សាបសូន្យ​ទៅ​វិញ ។
ចំណេរ ​ក្រោយមកប្រទេស​ថៃ​ក្នុង​សម័យ ក្រុង​ទេព “​បាងកក​” តាម​សេចក្ដី​ដែល​មានក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ស៊ិ​ប​សង​ដឿ​ន​ថា ក្នុង​រជ្ជកាល​ទី​២ ក្នុង​ឆ្នាំឆ្លូវ នព្វស័ក ពុទ្ធ​សក រាជ​២៣៦០ គ្រិស្ដសករាជ​១៨១៧ ទើប​កើតមាន​ពិធី​វិសាខបូជា ដោយពេល​នោះ មានសម្ដេចព្រះសង្ឃរាជ​១​ព្រះ​អង្គ​ព្រះ​នាម “​មី​” នៅ​វត្ដ​រាជ​បូ​រណៈ​មក​ថ្វាយព្រះពរសុំ​ឱ្យ​ទ្រង់ធ្វើ​វិសាខបូជា​ជាដំបូង ។ ឯ​របៀប​ធ្វើ​ពិធី​ក៏ប្រហាក់ប្រហែល​គ្នា​នឹង​របៀប​ធ្វើ​នៅ​ក្នុងក្រុង​ សុខោទ័យ ប៉ុន្ដែ​មិនសូវ​ជា​អធិកអធមដូច​គ្រានោះ​ទេ ។
ចំណែក​នៅ​ប្រទេស​ កម្ពុជា​វិញ ក្នុង​សម័យជាមួយ​គ្នា​នេះ ប្រហែលជា​មិន​ទាន់​មានទំនៀម​ធ្វើ​នៅឡើយ ដោយហេតុ​ថា ការ​ធ្វើ វិសាខបូជា​នៅ​ប្រទេស​ថៃ​ក្នុង​ជំនាន់​នោះនៅមិន​ទាន់​មាំមួន​នៅឡើយ ទាំង​គម្ពីរ​បឋមសម្ពោធិ ដែល​សំរាប់​ប្រើប្រាស់​ក្នុង​ការ​នេះ ក៏មិន​ទាន់​មាននៅ​ឡើយ​ដែរ ហើយ​ទំនងជា​មិនទាន់​បាន​ជ្រួតជ្រាប​ដល់​ប្រជាជន​ខ្មែរ​ផង ។
ឯ​គម្ពីរ​ បឋមសម្ពោធិ​ជា​រឿង​ពុទ្ធប្រវត្ដិដំណាល​រឿង​ចាប់ផ្ដើម​តាំងពី​ព្រះ​អង្គ​ចុះ​ ចាកតុសិត​ទេវលោក មក​យកកំណើត​ជា​ព្រះរាជបុត្រ​ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​នាង​មហាមាយា​នៅ​នគរ​កបិល​ព​ស្ដុ ក្នុង​មជ្ឈិមប្រទេសរៀងរាប​ដរាប​ដល់​ទ្រង់​បាន​ត្រាស់​ជា​អង្គ​ព្រះពុទ្ធ​ ប្រោសសត្វ ហើយ​ស្ដេច​ទ្រង់​រំលត់​ខន្ធ​ចូលកាន់​ព្រះ​បរម​និព្វាន​ជាទី​បំផុត ។
គម្ពីរ​បឋមសម្ពោធិ​នេះ អ្នកប្រាជ្ញ​តែងឡើង​សំរាប់​ប្រើប្រាស់​ទេសនា​នៅ​ក្នុង​បុណ្យវិសាខបូជា ។ ព្រោះថា​ការ​ដែល​នាំ​យក​ប្រវត្ដិរបស់​រឿង​នេះ​មក​សម្ដែង ដើម្បី​ជា​ភស្ដុ​តាងបញ្ជាក់​ឱ្យ​ដឹង​ថា វិសាខបូជា​កើតឡើង​ពិតប្រាកដ​នោះ​ពី​ត្រឹម​ពេល​ដែល​កើត​គម្ពីរ​នេះឡើង ។ គម្ពីរ​នេះ​កើត​មាន​ប្រាកដ​ឡើង​នៅប្រទេស​ថៃ ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះណាំង​ក្លៅ “​រជ្ជកាល​ទី​៣” ជាដំបូង ហើយ​ក្នុង ជំនាន់​នោះ​គម្ពីរ​នេះ​មាន​២​ប្រភេទ​គឺ ៖
១-​បឋមសម្ពោធិ​ សង្ខេប​មាន​២០​បរិច្ឆេទ មិន​មានឈ្មោះ​អ្នកនិពន្ធ​ពិតប្រាកដ​ទេ ប្រហែលជា​និពន្ធ​ឡើង​ក្នុង​រជ្ជកាល​ទី​២ ។
២-​បឋមសម្ពោធិ​វិត្ថារ ជា​ភាសា​មគធៈមាន​២១​ខ្សែ ឬ​៣០​បរិច្ឆេទ​ទាំង​ជា​ភាសាបាលី និង​សម្រាយ ។
ព្រះបាទ ​សម្ដេចព្រះ​ណាំង​ក្លៅ ទ្រង់​អា​រា​ធនា​សម្ដេចក្រុមព្រះ​បរមា​នុ​ជិត ជិនោរស សង្ឃរាជ​នៅ​វត្ដ​ព្រះ​ជេ​ត​ព័ន ក្នុង​ក្រុង​ទេព​ឱ្យនិពន្ធ​ឡើង ។ សម្ដេចក្រុមព្រះ​អង្គ​នេះ​បាន រួបរួមសេចក្ដី​ចេញពី​គម្ពីរ​ផ្សេង​ៗ និង​និពន្ធ បន្ថែម​ឡើង​ខ្លះ​ក្នុង​ពុទ្ធសករាជ​២៣៨៧ គ្រិស្ដ សករាជ​១៨៤៥ ។
ចំណែក ​ប្រទេស​ខ្មែរ​យើង គម្ពីរ​បឋម សម្ពោធិ​ជា​ភាសា​មគធៈ មាន​២១​ខ្មែរ ឬ​៣០ បរិច្ឆេទ ។ គម្ពីរ​ជា​សំរាយ​មាន​៣​បែប​គឺ​១ ហៅ​ថា បឋមសម្ពោធិ​សង្ខេប ឬ​ហៅ​ថា “​បឋមត្រាស់​” មាន​៥-៦​ខ្សែ ឬ​មួយ​ខ្សែ​ចប់ ពណ៌នា​សេចក្ដី​តាំងពី​ព្រះ​អង្គ​យាង​ចុតិ​ចាក​តុសិត មក​ចាប់បដិសន្ធិ​ជា​ឱរស​ព្រះបាទ​សុទ្ធោ ទ​នៈ និង​ព្រះ​នាង​សិរិ​មហាមាយា រហូត​មកត្រឹម​ព្រះ​អង្គ​ចេញ​ទ្រង់​ព្រះ​ផ្នួស បាន​ត្រាស់​ជាព្រះពុទ្ធ ។ អត្ថបទ​នេះ​មិនដឹង​ជា​អ្នក​ណា​ជា អ្នកនិពន្ធ ហើយ​និពន្ធ​ពី​ក្នុង​ពុទ្ធសករាជ​ណា ទេ ។ តែ​តាម​ការ​សង្កេត​មើល​ពាក្យពេចន៍ ក្នុង​គម្ពីរ​នោះ ឃើញ​ថា មិនជា​ចាស់​ណាស់ ណា​ទេ យ៉ាង​យូរណាស់​ត្រឹម​សម័យ​ក្រុង​ឧដុង្គ ខាង​ដើម ។ គម្ពីរ​នេះ​គេ​ច្រើន​ប្រើ​សំរាប់ ទេសនា​ក្នុង​ពិធី​បុណ្យអភិសេកព្រះពុទ្ធរូប ផង ។
គម្ពីរ​ទី​២ ហៅ​ថា បឋមសម្ពោធិ​វិត្ថារ មាន​៣០​បរិច្ឆេទ ។ គម្ពីរ​នេះ​សម្ដេចព្រះ មហាសុមេធាធិបតី ព្រះសង្ឃ​រាជ​ជួន ណាត (​កាល​នៅ​ជា​សង្ឃនាយក​) បាន​មាន​ថេរ​ដីកា ថា មហា​ណា​ក មហា​ភូ និង​អាចារ្យ​សន ។​ល​។  នៅ​ខេត្ដបាត់ដំបង បាន​ប្រែ​ចេញពី បឋមសម្ពោធិ​វិត្ថារ​របស់​សម្ដេចក្រុមព្រះ បរមា​នុ​ជិត ជិនោរស ក្នុង​សម័យ​ព្រះ​យ៉ាក​ថា ថន “​ត​ទា​ធរ​” ឈុ​ម ធ្វើ​ជា​ចៅ​មឿង​បាត់ ដំបង ហើយ​ដែល​បាន​ផ្សព្វផ្សាយ ។
នៅ​ប្រទេស​កម្ពុជា
បុណ្យ ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក មុខ​អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ហរិរក្ស​រា​មា​ឥស្សរាធិបតី “​ព្រះ អង្គឌួង​” ដែល​គង់នៅ​ក្នុង​ឧដុង្គ​ជាដំបូង​ព្រោះ ថា កាល​ក្នុង​ពុទ្ធសករាជ​២៣៩៧ គ្រិស្ដ​សក រាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វ​ព្រះ រាជហឫទ័យ​ស្នើ​សុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ ។
គម្ពីរ​ទី​៣ ហៅ​ថា “​បឋមសម្ពោធិ​កថា​” គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី “​ប៉ែន​” គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែ និង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះ មហាសង្ឃរាជ “​សា​” ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​៣០​បរិច្ឆេទ ដូច ច្បាប់​ដើម ។ គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់ ទេសនា​ក្នុង​ថ្ងៃ​វិសាខបូជា ក្នុង​វត្ដ​គណៈ​ធម្ម យុ​ត្ដិក​និកាយ​ទូ​ទាំង​ប្រទេស​ខ្មែរ ។
ការ​ធ្វើ​ វិសាខបូជា ក្នុង​សម័យ​រជ្ជកាល​ទី​២ នោះ ប្រហែលជា​មាន​ធ្វើ​តែ​ក្នុង​ក្រុង មិន​ទាន់ បាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ ទេ ហើយ​ក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិក អធម​ដែរ ។
ពុទ្ធសាសនិក​ប្រទេស​ថៃ បាន​អះអាង​ថា ប្រពៃណី​ធ្វើ​វិ​ិ​សា​ខ​បូជា​ដែល​ត្រឹមត្រូវ​តាម លក្ខណៈ កើត​មាន​ឡើង​តាំងពី​ត្រឹម​រជ្ជកាល​ទី ៤ ដោយ​ព្រះរាជា​អង្គ​នេះ​ជា​អ្នកប្រាជ្ញ​ក្នុង​ផ្លូវ ព្រះពុទ្ធ​សាសនា ទ្រង់​ចេះ​គម្ពីរ​ព្រះ​ត្រៃ​បិដក ជ្រៅជ្រះ ទ្រង់​បាន​ផ្ដើម​ធ្វើ​វិសាខបូជា​តាំងពី កាល​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ។ លុះដល់​ទ្រង់ ដាក់​ព្រះ​ផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់​នៅ តែ​បន្ដ​ធ្វើ​វិសាខបូជា​រៀងដរាប​មក រហូត​ដល់ ទ្រង់​បញ្ជា​ឱ្យ​រៀបចំ​គម្ពីរ​សំរាប់​ទេសនា​ក្នុង ពិធីបុណ្យ​នេះ​ដូច​បាន​ពោល​ខាងលើ ។ ព្រះ មហា​ប៉ាន គឺ​សម្ដេចព្រះ​សុ​គ​ន្ធា​ធិ​បតី ជា​គណៈ ធម្មយុត្ដិកនិកាយ​នៅ​ក្រុង​ទេព “​បាងកក​” អំពី​ព្រះបាទ​សម្ដេចព្រះ​ចម​ក្លៅ “​រជ្ជកាល​ទី៤” ។
បន្ទាប់​ មក​ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុង​ពុទ្ធ សករាជ​២៣៩៨ ព្រះ​មហា​ប៉ាន ទើប​និមន្ដ​មក អំពី​ក្រុង​ទេព ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស ទ្រង់មាន​ព្រះរាជ​ហឫទ័យ​សោមនស្ស​ណាស់ ហើយ​បាន​និមន្ដ​ឱ្យ​គង់នៅ​ជា​ចៅអធិការ​វត្ដ សាលា​គូ ហៅ​វត្ដ​អម្ពិល​បី នៅ​ក្រុង​ឧដុង្គ តរៀង​មក ។ ដោយហេតុ​ថា ព្រះ​មហាថេរ អង្គ​នេះ កាលដែល​លោក​គង់នៅ​ទីក្រុង​ទេព ធ្លាប់​ធ្វើ​វិសាខបូជា​រួច​មក​ហើយ ហើយ​កាល បាន​គង់នៅ​ប្រទេស​ខ្មែរ ព្រមទាំង​បាន​ធ្វើ​ជា​ធំ ក្នុង​គណៈធម្មយុត្ដិកនិកាយ​ផង លោក​ក៏​ផ្ដើម ឡើង​តាម​ដែល​ធ្លាប់​ធ្វើ​កន្លង​មក ។ ប៉ុន្ដែ យើង​ពុំ​បានដឹង​ច្បាស់​ថា នៅ​ពេល​ដំបូង​នោះ តើ​លោក​ចាប់ផ្ដើម​ធ្វើ​ក្នុង​ឆ្នាំ​ណា សករាជ ប៉ុន្មាន​នោះ​ទេ ព្រោះ​គ្មាន​ឯកសារ​ជាក់ស្ដែង គ្រាន់តែ​មាន​សេចក្ដី​អះអាង​ពី​អ្នកមុខអ្នកការ ទាំងឡាយ​ថា ប្រាកដជា​មាន​ធ្វើ​វិសាខបូជា តាំងពី​ក្នុង​ពេល​ដែល​លោក​គង់នៅ​ក្រុង​ឧដុង្គ មក​ម្ល៉េះ ។ លុះដល់​ពេល​លោក​មក​គង់នៅ​វត្ដ បទុម​វ​តី ក្រុងភ្នំពេញ ក្នុង​ពុទ្ធសករាជ​២៤០៨ ក៏​បាន​ប្រារឰ​វិសាខបូជា​រហូត​ដល់​អស់​ព្រះ
ជន្ម ។ ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយ ទូទៅ​នៅ​គ្រប់​វត្ដ​គណៈធម្មយុត្ដិកនិកាយ​ជាប់ ជា​ទំនៀម​រហូត​មក ។
ចំណែក ​វត្ដ​ខាង​មហានិកាយ ទើប​មាន​ធ្វើ ក្នុង​សម័យ​ក្រុងភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ ស៊ី​សុវត្ថិ ។ តាម​ដែល​សម្ដេចព្រះ​មហា​សុ​មេ ធា​ធិ​បតី​ព្រះសង្ឃ​រាជ​ជួន ណាត “​កាល​នៅ ព្រះសង្ឃ​នាយក​” ដំណាល​ថា ក្នុង​ឆ្នាំ​មួយ នោះ​លោកគ្រូ​ព្រះ​វនរ័ត ចន្ទ គង់នៅ​វត្ដ​ឧណ្ណា លោម បាន​និមន្ដ​ទៅ​ក្រុង​ទេព ឃើញ​ព្រះ សង្ឃ​នៅ​ក្រុង​នោះ ទាំង​គណៈ​ធម្មយុត្ដិ​ក​និ កាយ ទាំង​គណៈមហានិកាយ ធ្វើ​វិសាខបូជា ក៏​កើត​ជ្រះថ្លា​នៅ​ពេល​និមន្ដ​ត្រឡប់​មក​វិញ បាន​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​មហាសង្ឃរាជ “​ព្រះ​នាម​ទៀង​” សុំ​ឱ្យធ្វើ​វិសាខបូជា សម្ដេច ព្រះ​មហាសង្ឃរាជ​ទៀង ក៏​ទ្រង់​បាន​ព្រះរាជា នុ​ញាត​តាម​សំណូមពរ ទើប​វិសាខបូជា​ត្រូវ បាន​ធ្វើ​ជា​បន្ដបន្ទាប់​រៀងដរាប​មក ។ ប៉ុន្ដែ ពេល​នោះ​ក៏​ពុំ​ទាន់​បាន​ធ្វើ​គ្រប់​វត្ដ​នៅឡើយ គឺ​មាន​ធ្វើ​ចំពោះតែ​វត្ដ​នៅ​ក្នុង​ក្រុង ។ ឯ​វត្ដ នៅ​តាម​ខេត្ដ​ក្រៅ​មាន​ធ្វើ​តែ​វត្ដ​ធំ​ៗ វត្ដ​តូច​ៗ ច្រើន​ពុំ​បាន​ធ្វើ​នៅឡើយ ។
ចំណែក​ព្រះមហាក្សត្រ​ដែនដី តាំងពី​រជ្ជ កាល​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស “​ព្រះ​អង្គ ឌួ​ង​” មក​សុទ្ធតែ​ទ្រង់​ជ្រះថ្លា​បាន​ទទួល​ធ្វើ គ្រប់​ៗ​ព្រះ​អង្គ ។
តាម​ ឯកសារ​បាន​លើក​សរសើរ​ព្រះ​គុណ សម្បត្ដិ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស ដែល​ជា អ្នក​ផ្ដួចផ្ដើម​ធ្វើ​វិសាខបូជា​ឡើងជា​ដំបូង ព្រោះ​រាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់នៅ​ក្រុង ទេព “​បាងកក​” និង​ទ្រង់​ធ្លាប់​សាង​ព្រះ​ផ្នួស នៅ​ទីនោះ ។ ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្ដិ​ធម៌ ជ្រួតជ្រាប​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជ្រៅជ្រះ ។ នៅ ពេល​ដែល​ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្ដិ ក៏​ទ្រង់​ផ្ដើម​ធ្វើ​ពិធីបុណ្យ​នេះ​តាម​ដែល​ទ្រង់ ធ្លាប់​បាន​ជ្រួតជ្រាប និង​ធ្លាប់​បាន​ទត​ឃើញ របៀប​បែបផែន ដែល​គេ​ធ្វើ​នៅ​ក្រុង​ទេព ទើប​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វថ្ងៃ ៕ (ដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងសៀវភៅវប្បធម៍ទូទៅសំរាប់សិស្សប្រលងចូលមហាវិទ្យាល័យ និងការសែតកោះសន្តិភាព)


Continue reading...

Thursday, January 28, 2010

Heathy Care : Belief and Practices


 Cambodian People are as comfortable using medicine as they are using traditional or indigenous healing  practices. Many Khmer believe that illness may be attributed to an imbalance in nature. A common expression of this concept is for people to  note the influence of "wind " or "kchall " on blood circulation and thus on illness. There may also be discussion of body condition called "cold " or "hot". These are not necessarily temperatures, but rather, body states leading to or caused by illness or other changes such as childbirth.

For a variety of reasons, many Khmer are slow to seek care from western practitioners and often traditional measures are tried first. Some of the  following procedures are carried out by family members and some by traditional healers or kruu khmer. Some kruu khmer specialize in medicinal practice with a spiritual component. Regardless of who carries out the procedures m they are usually accompanied by prayer and other spiritual activities.

Koo'kchall is used to treat many different ailment, including fever, respiratory infections, nausea, heart complaints, and malaise, To practice Koo' kchall a coin is dipped in a mentholated medicine and rubbed vigorously on the skin, away from the center of the body. This is referred to as " coining " or " dermabrasion " The treatment essentially induces a hematoma , leaving the patient with deep red marks on the skin, which disappear after a few weeks.

Jub kchall or pinching is used to treat headach and malaise. The Jub treatment involves pinching the bridge of the nose, neck, or chest leaving small bruises.
Continue reading...

Thursday, January 21, 2010

Spirit House


Many visitors to Cambodia are Left Puzzled by the presence of  spirit house. These small  shrines are seen throughout the country, and look like tiny temple mounted on pillars. They are used both Buddhists and animist minorities in order to show respect to the recently departed. Buddhists believe that leaving offerings at the spirit houses wishes luck in the next life for the recently deceased, who are awaiting reincarnation in the underworld . In doing so, they also believe that they are giving themselves good luck. Such as, it is not uncommon to see spirit house at businesses and homes throughout Southeast Asia.

The ethnic minority followers of animism in the more remote parts of Cambodia also believe in the use of spirit houses. However, the spirit houses play a much more significant role in their lives.  According to animist traditions,  the recently departed  must exist as spirits  in the forests until they are reincarnated. They take great care in not offending the spirits, as they believe that unfortunate even such as disease are caused by angered spirits. Thus they leave offerings at the spirit houses in hopes of remedying illness, often in lieu of seeking medical  treatment.

TOP TEN UNWRITTEN RULES
1. Don't Touch Heads : Seen as the highest and  holiest part of the body, to touch someone's head, especially that of someone older than you is extremely rude, and an act of disrespect.

2. Bend Before your Elders: When an elder is seated, and you have to walk past them it is customary to bow your heads and stoop slightly as you cross their path as a sign of respect.

3. Use Both Hands : Unlike is some countries where the left hand is unused , here it is polite to use both when passing something over, and accepting  something. It shows your full willingness  to give  and gratefulness to receive.


4. An Extended Family: When addressing those older than you it is impolite to use  first names. Those older must be called "uncle or aunt ...." as it shows a welcoming of the  family.


5. Dont Step Over : If in the theatre or a crowded corridor, even in a train or coach, it is extremely inappropriate to try and step over people. Allowances will be made to allow you room to get through, so be patient, and don't attempt to climb over anyone's laps.


6. Don't Give a Little Whistle : The shape of the face, and the brazen confidence exuded when whistling is considered rude throughout Cambodia. Women in particular must never whistle in public, or sing out lout when not in a Karaoke bar.


7. No Straddling : Although exceptions are made for tourists, it is not customary for a woman to sit  astride a motobike, and so where it is possible one should  always sit sidesaddle.


8. Don't Cross Your Arms : Not meant in the traditional sense, crossing your arm over someone else's at a table when  reaching for food  is impolite. It's better to simply wait, and then ask for it to be passed, or reach out when you are alone in doing so.


9. The Packing  Order
The roads in Phnom Penh  are nothing if not  alarming. The only rule that really seems to stick is 'size does matter '.  The bigger vehicle always gets right of way and motors are bottom on the pecking order.


10. No Going Dutch : Be aware when inviting locals for a meal that the "host"usually pays for the bill. Although if dining with western ex-pats some do not stick to this rule.





Continue reading...

Friday, December 11, 2009

Robam Preah Reach Trob




របាំ​ព្រះ​រាជទ្រព្យ គឺជា​មរតក​វប្បធម៌​ខ្មែរ​ដែល​កាត់ថ្លៃ​ពុំបាន !
ភ្នំពេញ : ជាតិ​សាសន៍​នី​មួយៗ មុន​បាន​ក្លាយទៅជា​ជាតិ​សាសន៍ លុះត្រាតែ​មាន​វប្បធម៌ អារ្យធម៌​របស់​ខ្លួន​ផ្ទាល់ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ពុំ​អាច​រក្សា​នូវ​អត្តសញ្ញាណ​ដើម​របស់​ជាតិ​ខ្លួន​បានឡើយ ពោល​គឺ​សតិសម្បជញ្ញៈ​ជាតិ ដែល​ជា​ការចងចាំ​មួយ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ។​
នា​ដើម​សតវត្សរ៍​ទី​១ នៃ​គ្រិស្តសករាជ​ជាតិ​សាសន៍​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​បាន​កែ​ច្នៃប្រឌិត​នូវ​អ្វីៗ​ដែល​មកពី​ក្រៅ ដើម្បី​ឲ្យ​សមស្រប​តាម​ប្រពៃណី​ទម្រង់ ឬ​ខ្នាត​វប្បធម៌ អារ្យធម៌​ជាតិ​របស់​ខ្លួន ។ កត្តា​នេះ​ជា​គ្រឹះ​មូលដ្ឋាន​នៃ​ដួងវិញ្ញាណ​ជាតិ ព្រោះ​ជា​សញ្ញា​សម្គាល់​នូវ​លក្ខណៈ​សំយោគ​ពិសេស​របស់​វប្បធម៌​នៃ​ជាតិ​សាសន៍​ខ្មែរ ។​
ក្នុងន័យនេះ របាំ​ព្រះ​រាជទ្រព្យ ក៏​ដូច​របាំ​ប្រពៃណី​ជាតិ​មួយ​ចំនួន​ឯ​ទៀត​ដែរ ដែល​កើតឡើង​ក្នុង​អតីតកាល​ដ៏​យូរលង់ ត្រូវបាន​ជាតិ​សាសន៍​ខ្មែរ ថែរក្សា​ឲ្យបាន​គង់វង្ស​រហូតដល់ស​ព្វថ្ងៃ ។ ទាំងនេះ​ជា​មរតក​វប្បធម៌​ខ្មែរ ដែល​កាត់ថ្លៃ​ពុំបាន ។ ថ្វី​ត្បិត​តែ​សិល្បករ សិល្បការិនី​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ត្រូវ​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏ប៉ុន្តែ​បច្ចេកទេស​សិល្បៈ​នៃ​របាំ​ព្រះ​រាជទ្រព្យ ពុំ​បាន​ផ្លាស់ប្តូរ ឬ​កែទម្រង់​ឡើយ ។​
លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ បាន​ស្រាវជ្រាវ​រកឃើញ​ថា ប្រកព​នៃ​របាំ​ព្រះ​រាជទ្រព្យ​ខ្មែរ ត្រូវ​ផ្សារភ្ជាប់​ទៅ​នឹង​ប្រាង្គ​ប្រាសាទ និង​ចម្លាក់​សិលា​នៃ​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ដែល​មាន​ទឹកដី​ដ៏​មហា​ធំធេង​អស្ចារ្យ ហើយ​ម្យ៉ាងទៀត ឫសកែវ​នៃ​របាំ​ព្រះ​រាជទ្រព្យ ត្រូវ​ផ្សារភ្ជាប់​នឹង​របប​រាជានិយម និង​ព្រហ្ម​ម​ញ្ញ​សាសនា ដោយហេតុ​ថា មរតក​អរូបី​នេះ គឺជា​មធ្យោបាយ​ពង្រឹង​អំណាច​កិត្យានុភាព និង​ព្រះ​ជ័យ​ចេស្តា​របស់​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ ។ កាយវិការ និង​ក្បាច់​រាំ ព្រមទាំង​សម្លៀក​បំពាក់​របស់​អ្នករាំ ឬ​ស្រី​ទេពអប្សរ​ជាដើម​នា​សម័យ​បច្ចុប្បន្ននេះ អាច​ប្រដូច​ស្ទើរតែ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ទៅ​នឹង​ឥរិយាបថ​នៃ​ចម្លាក់​បុរាណ នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត បាយ័ន នៅ​សៀមរាប ឬ​ប្រាសាទភិ​មាឃ​នៅថៃ​សព្វថ្ងៃ ។ រីឯ​របាំ និង​តូរ្យតន្ត្រី​វិញ ក៏​មាន​លក្ខណៈ​បុរាណ​ដែរ ។​
និយាយ​អំពី​ប្រភព​នៃ​របាំ​ព្រះ​រាជទ្រព្យ​ខ្មែរ​ដឹងថា ដើមឡើយ​របាំ​នេះ​មាន​លក្ខណៈ​ពិសិដ្ឋ ដែល​ត្រូវ​បាន​ប្រារឰឡើង ដើម្បី​ជា​តង្វាយ​ថ្វាយទៅ ចំពោះ​ព្រះអាទិទេព​ដូច​នៅ​ប្រទេស​ឥណ្ឌា ដែល​គេ​សម្តែង​ឈុត​សាសនា​មួយ​ចំនួន​ទៅ​អាទិទេព ដែល​ទាក់ទិន​ទៅ​នឹង​ប្រវត្តិ​សាវតារ​របស់​ទេវតា​នៃ​ព្រហ្ម​ម​ញ្ញ​សាសនា ។ បន្ទាប់មក​ទៀត​របាំ​ប្រពៃណី​នេះ ក៏​ត្រូវ​ប្រារឰឡើង​ដើម្បី​សម្តែង​បង្ហាញ​បញ្ជាក់​នូវ​ទេវ​កថា​ទាក់ទិន​ទៅ​នឹង​ព្រះមហាក្សត្រ ដែល​គេ​ប្រៀបផ្ទឹម​ទៅនឹង​ចេស្តា​របស់​ព្រះ​អាទិទេព ឬ​មហា​វីរបុរស​ជាតិ ដែល​បាន​ការពារ​ទឹកដី​វប្បធម៌ អារ្យធម៌​ជាតិ ។ ពោល​គឺ​របាំ​ព្រះ​រាជទ្រព្យ ឬ​របាំ​ហ្លួង (​ស្តេច​) នេះ​មាន​ប្រវត្តិ​ស្មើនឹង​ប្រវត្តិសាស្ត្រ​ជាតិ​ខ្មែរ ។​
លោក​បាន​បន្តថា លក្ខណសម្បត្តិ​របស់​អ្នករាំ​ស្រី​អ​ប្សរ ឬ​អ្នករបាំ​ខ្មែរ គឺ​ការធ្វើ​ត្រាប់​យ៉ាង​ប៉ិនប្រសប់​ស្ទាត់ជំនាញ ។ ដោយហេតុ​ថា កាយវិការ​នីមួយៗ​ដែល​ជា​សិល្បៈ​សុទ្ធសឹងតែ​មាន​ន័យ​យ៉ាង​ប្រាកដប្រជា​ច្បាស់លាស់ ។ ដូចនេះហើយ​ឥរិយាបថ​របស់​អ្នក​របាំ ខ្មែរ​មិន​អាច​កែប្រែ​ជា​ដាច់ខាត​ពី​សម័យ​មួយ​ទៅ​សម័យ​មួយ​ទៀត ។ កាយវិការ​សំខាន់​ជាងគេ​ក្នុង​របាំ​ព្រះ​រាជទ្រព្យ ឬ​របាំ​អប្សរ (​អប្សរា​) គឺ​ចលនា​ក្បាល​, ដងខ្លួន​, ដៃ និង​ម្រាមដៃ​ដែល​ត្រូវ​សិល្បករ ប្រារឰ​ប្រមាណ​ជា ២០០០ ឆ្នាំ​មកហើយ ដោយ​និរន្តរភាព​របស់រប​បរា​ជា​ធិបតេយ្យ ។​
នៅ​ចុង​សតវត្សរ៍​ទី​១៩ លោក និពន្ធ រ៉ូ​ដាំង ដែល​បាន​ទស្សនា​របាំ​ព្រះ​រាជទ្រព្យ ដែល​បាន​សម្តែង​នៅ​ប្រទេស​បារាំង​បាន​ពន្យល់ថា ស្រី​របាំ​ខ្មែរ​បាន​បង្ហាញ​ចំពោះ​យើង​នូវ​អ្វី​ដែល​បុរាណកាល​បាន​បន្សល់​ទុក​ជា​កេរដំណែល ។ បុរាណ​ភាព​របស់​របាំ​នេះ ក៏​ដូច​បុរាណ​ភាព​របស់​ជាតិ​យើង​ដែរ ។ យើង​បាន​គយគន់​របាំ​នេះ​អស់​រយៈពេល ៣ ថ្ងៃ​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​មាន​អារម្មណ៍​ថា ហាក់បីដូចជា​បាន​រស់នៅ​ក្នុង​អំឡុង ៣០០០ ឆ្នាំ​ពី​មុន​អ៊ីចឹង ។ ក្នុង​លោក​យើង​នេះ គ្មាន​មនុស្ស​ជាតិ​ណា​ទេ ដែល​មាន​ភាព​ស្ទាត់ជំនាញ​ឥតខ្ចោះ​ដូច​អ្នករបាំ​ខ្មែរ និង​ក្រិក​នោះទេ ៕

Continue reading...

moneytary of Cambodia




ប្រវត្តិសាស្រ្តនៃការរីកចំរើនរបស់សង្គមមនុស្សជាបន្តបន្តាប់បានធើ្វអោយ
មធ្យាបាយដោះដូរទំនិញ ចាប់កកើតឡើងដំបូងដែលមិនមែនជាលោហធាតុ មាស ប្រាក់ រឺក្រដាសប្រាក់នោះទេ។មធ្យោបាយដំបូងដែលមនុស្សយកមកប្រើប្រាស់សម្រាប់ដោះ
ដូរទំនិញនោះគឺជាទំនិញមួយដែរ។តែទំនិញនោះមានលក្ខណៈសមមូលជាទូទៅជា
មួយនឹងគ្នាទាំងអស់ហើយទំនិញទាំងអស់គិតជាតំលៃរបស់ វាដោយ ទំនិញកណ្តាលសម្រាប់ការដោះដូរ។ ឧទាហរណ៍ដូចជាសត្វចៀមនិងស្រូវជាទំនិញកណ្តាលដែលគេធ្វើការដោះដូរគ្នា។
ប៉ុន្តែនៅពេលដែលសិប្បកម្មមានការរីកចំរើន ហើយផ្តាច់ខ្លួនចេញពីកសិកម្មនោះ
Continue reading...

Sunday, October 11, 2009

Cambodia Festivals



1. Bon Phchom Ben (Khmer Ancestor)
Bon Phchom Ben is the autumnal festival dedicate to the spirits of the dead. During a 15- day period leading up to Bon Phchom Ben ( chab pi mouy rouch Khe phout trobut dol dob prab rouch khe phout trobut ), know as Bon Dak Ben, food and money are offer to monks.
On the 15th day of the festival the full moon appears. This day is Bon Phchom Ben(the collection of the Bens, or offerings). The ceremony ends with the full moon because its light deters ghosts(k'maoch) from venturing out at night. If Cambodian families do not make an offering to the Buddha during Bon Phchom Ben, it is believed the souls of dead relative will return to haunt their descendant. Respect for ancestors the khmer belief system and are common themes in cambodian films and TV dramas.


2. Khmer New year
The cambodian new year is a 3-day celebration to mark the end of the harvest and the turn of the lunar year. It takes place annually around the 14th,15th, 16th (or 13th, 14th, 15th)of April. People decorate homes in different colors and make offering to the buddha at local shrines. people usually visit a temple during the celebrations. Like its western equivalent, the Khmer New Year is a time to forget past hardships and look forward with hope. Houses are symbolically cleaned and people buy new clothes for the festival.

The first day of the festival is Moha Sangkran, the second is Virakbornaborth, and the third is Virak Lieng Sak. During this time people believe that the spirits of the old year explain their responsibilities to the spirits of the new year. As the New Year is born, so is the New Heaven. People prepare offerings in combination of lucky numbers (5 candles, 7cigarettes). These offerings are usually presented in a baysey; a container made from parts of the banana tree. Fruit, incense, tobacco and flowers are all accepted forms of offering.
People light candles and pray that the New Heaven will bring them joy. On Moha Sangkran,people build small mounds of sand around temple and Banyan trees. In the following days people add to these 'sand mountain' and invite monks to come and pray over them to appease the spirits of ancestors. On the morning of Virak Lieng Sak people ritually bathe statues of the Buddha. It ks also common for people to bathe their parents and grandparents as part of the cleaning ritual.
Traditional game played during 3 days is Moha Sangkran, Virak Lieng Sak and Virakvanaborth.

Bon Om Touk
Bon Om Touk, the water Festival, is celebrated on the 14-15 Kert  Khea Ka Dek neng 1 Rouch Khea Ka Dek (Lunar Calendar) of November   . Every town joins in the celebration but the place to be for Bon Om Touk is Phnom Penh. For Three Days, hordes of people pour in from the province and join with the city's residents to celebrate by night and day.
The Riverside  comes alive with food stalls, firework and flotillas of brightly lit boats. Firework displays start immediately after sunset(around 6.00pm). The festival coincides with the full moon.
Bon Om Touk is one  of the most important festivals in Cambodia. It provides a chance to give thanks to the Buddha for the year's rice harvest and to ask for sufficient rain in the coming year. The highlight of the festival is a series of boat races that take place over three days and honor the 12th century Cambodia naval victories achieved under king Jayavarman VII. Literally hunrreds of boats begin the latter-day knock-out tournament,which ends on the third day of the festival with the last two boats racing against each other. Each boat has its own colours and up to seventy crew member, so the  early stages of the competition are dazzling. The rowers are urged on by a 'captain' on the prow who beats the stroke-rate with an oar. Some boats have a small altar for good luck.
There are several inportant festivals within the three-day period of Bon Om Touk. Loy Pratit(above) is a water  carnival that begins around 7:00pm with illuminated boats taking to the water. Each boat represents a government ministry or state institution. Sampeas Preah Khe is a ceremony in which salutations are made to the moon. After the ceremony,people gather at a temple at midnight for Ork Ambok, named after the rice dish that forms part of the ceremony. Rice is fried in the husk and then pounded with a gaint pestle. The husks are removed and the special rice  mixed with coconut and banana. This most traditional of khmer dishes is sold throughout the festival.
Royal Ploughing Ceremony
Th Royal Ploughing Ceremony, or Pithi Charat Preah Neanng Korl in khmer, is a prediction ceremony. During  the Ploughing Ceremony, Cambodians believe that it is possible to predict a range of natural events including epidemics, floods , good harvests and excessive rainfall. The khmer are , in general, a highly superstitious people with deeply ingrained ideas about life , fortune and the  supernatural. It is therefore unsurprising that a predictive ceremony such as the Royal Ploughing Ceremony is given important national status.
The Royal Ploughing  Ceremony is held every year in May at the Veal Preamein Square in Phnom Penh, north of the Royal palace , and in front of the National Museum. It is a truly Khmer ceremony, reflecting  the  complex  beliefs and superstition of the  Cambodian people.
Bon Chol Vassa
Held to coincide with the eighth full moon of the  lunar calendar, this festival marks the beginning  of the three-month Buddhist lent, when Buddhist monks fast and meditate. Young men consider this festival auspicious for entering the monkhood. 


Continue reading...

Friday, October 9, 2009

Katenatian បុណ្យកឋិនទាន


ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដែល​ប្រជាជន​ខ្មែរ​យើង​ទូទាំងប្រទេស ដែល​តែងតែ​គោរពបូជា ប្រតិបត្ដិ​យ៉ាងយកចិត្ដ​ទុក នេះ​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង មាន​ជំនឿ​ទៅលើ​ផល​បុណ្យ ផល​បាប ដែលជា ទង្វើ​ដែល​ខ្លួន​បានធ្វើ គឺ​ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ។ ជាមួយគ្នានេះ​ផងដែរ ព្រះពុទ្ធសាសនា បាន​ដើរតួ យ៉ាងសំខាន់​នៅក្នុង​ការអប់រំ​មនុស្ស​ដែល​រស់នៅ​ក្នុងសង្គម​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត ដើម្បីឱ្យ​មនុស្ស​ទទួលបាន​នូវ​សេចក្ដីសុខ ។ លើសពីនេះ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ នៅក្នុង​ព្រះពុទ្ធសាសនា​មាន​ពិធីបុណ្យធំៗ ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែងតែ ប្រារឰធ្វើឡើង ជា​រៀងរាល់ឆ្នាំ និង​រដូវ​កាលដែល​បានកំណត់
Continue reading...
 

cambodia Copyright © 2009 Designed by Ipietoon Blogger Template In collaboration with fifa
Cake Illustration Copyrighted to Clarice